ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលអះអាងថា នឹងមិនមានការដកទ័ពណាមួយឡើយរហូតដល់អ៊ីស្រាអែលទទួលជ័យជម្នះទាំងស្រុង

អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានទទួល និងកំពុងសិក្សាសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ដែលបានលើកឡើងដោយដោយអ្នកសម្រុះសម្រួលបន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល នៅក្នុងអ្វីដែលហាក់ដូចជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ប្រាកដប្រជាបំផុតមួយក្រោយពីការវាយប្រហារដែលអូសបន្លាយពេលអស់ជាច្រើនខែ។ 

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់សារព័ត៌មានថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ដែលធ្វើឡើងជាបីដំណាក់កាល ហើយក្នុងអំឡុងពេលដែលក្រុមហាម៉ាសនឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី៧ ខែតុលា និងដំណាក់កាលទីពីរជាការដោះលែងក្រុមកងកម្លាំង និងទាហានដែលត្រូវបានចាប់ខ្លួន និងចុងក្រោយគឺជាសាកសពនៃចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ គួរឱ្យដឹងថា នេះគឺជាលើកដំបូងហើយចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមក្នុងតំបន់ហ្គាហ្សា ដែលបទឈប់បាញ់មួយត្រូវបានស្នើឡើងមកដើម្បីចរចា ដែលព័ត៌មានលម្អិតនៃការចរចាត្រូវបានចេញផ្សាយជាសាធារណៈ។ 

គួរបញ្ជាក់ថា សំណើនៃបទឈប់បាញ់នេះបានធ្វើឡើងក្រោយពីមានកិច្ចពិភាក្សានៅឯទីក្រុងប៉ារីស ដែលមានសមាសភាពចូលរួមពីភាគីសំខាន់ៗដូចជាប្រធាន​ចារកម្ម​មក​ពី​អ៊ីស្រាអែល សហរដ្ឋអាមេរិក និង​អេហ្ស៊ីប ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​កាតា។ ភាពប្រាកដប្រជាបំផុតនៃកិច្ចចរចានេះដែលគេបានឃើញគឺមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh បាននិយាយថា លោកនឹងបន្តធ្វើដំណើរទៅទីក្រុងគែរ ដើម្បីពិភាក្សាពីបទឈប់បាញ់ដែលបានធ្វើឡើងនេះ ខណៈនេះគឺជាដំណើរជាសាធារណៈលើកដំបូងបង្អស់របស់លោកទៅកាន់ទីនោះក្នុងរយៈពេលជាងមួយខែ។ 

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការប្តេជ្ញាជាថ្មីម្តងទៀតថា លោកនឹងមិនធ្វើការដកទ័ពចេញពីតំបន់ហ្គាហ្សាក្នុងលក្ខខណ្ឌណាមួយឡើយ ពោលគឺរហូតទាល់តែអ៊ីស្រាអែល "បានទទួលជ័យជម្នះទាំងស្រុង" ដែលជាការរំលឹកពីគម្លាតដ៏ធំនៅក្នុងជំហរសាធារណៈរបស់ភាគីជម្លោះនានា អំពីអ្វីដែលខ្លួននឹងត្រូវអនុវត្តដើម្បីបញ្ឈប់ការប្រយុទ្ធដែលអាចធ្វើឡើងជាបណ្ដោះអាសន្ន។ 

មកដល់ពេលនេះ ប្រតិបត្តិការនៃការវាយប្រហាររបស់អ៊៊ីស្រាអែលលើតំបន់ហ្គាហ្សាបានផ្តាច់ជីវិតមនុស្សប្រមាណជា ២៧,០០០នាក់ហើយ ហើយរដ្ឋាភិបាលអ៊ីស្រាអែលអះអាងថាខ្លួននឹងមិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនឡើយ រហូតទាល់តែក្រុមសកម្មប្រយុទ្ធហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាតាំងពីឆ្នាំ២០០៧មក ត្រូវបានបំបាត់ចោលទាំងស្រុង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ដែលកំពុងស្ថិតក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិកដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាម ខណៈក្រុមគ្រួសាររបស់ចំណាប់ខ្មាំងដែលអះអាងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីនាំយកសមាជិកគ្រួសាររបស់គេត្រឡប់មកវិញ។ យ៉ាងណាក៏ដោយ គណបក្សស្តាំនិយមជ្រុលនៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបាននិយាយថាពួកគេនឹងលាលែងពីតំណែងជាជាងគាំទ្រកិច្ចព្រមព្រៀងមួយដែលជាការរំដោះចំណាប់ខ្មាំង និងទុកឱ្យមានវត្តមានក្រុមហាម៉ាសឱ្យនៅដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក