ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Tottenham Hotspurs ចាញ់ក្រុមលេខ ៥ ព័រទុយហ្គាល់ ពាន Europa Conference League

ព័រទុយហ្គាល់៖ លោក Nuno Espirito Santo ដែលទើបដឹកនាំ Tottenham Hotspurs ឈ្នះក្រុមជើងឯក Premier League ២០២១ Manchester City កាលពីចុងសប្តាហ៍កន្លងទៅ បែរជាមកភ្លាត់ចាញ់ក្រុមមកពីលីគកំពូលព័រទុយហ្គាល់ Pacos de Ferreira យ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតជើងទី១ ពាន UEFA Europa Conference League នៅយប់មិញនេះ។

ការប្រកួតនៅកីឡដ្ឋាន Mata Real កាលពីយប់មិញនេះ ក្រុមរបស់លោក Nuno បានផ្លាស់ប្តូរសមាសភាព ១១នាក់ដំបូងទាំងអស់តែម្តង ដោយភាគច្រើនគឺជាការបង្ហាញខ្លួនរបស់យុវជន ព្រមទាំងកីឡាករទើបនាំចូលដូចជា​ Pierluigi Gollini, Cristian Romero និង Bryan Gil ជាដើម។ ក្រុមម្ចាស់ផ្ទះ Pacos de Ferreira យប់មិញនេះ រកបានមួយគ្រាប់មុនមកកាន់ទឹកដីអង់គ្លេសវិញ ដោយកីឡាករយុវជនប្រេស៊ីល Lucas Silva នៅនាទីទី៤៥។

Tottenham Hotspurs ដែលទើបយកបាន ៣ពិន្ទុពី Manchester City ក្តៅៗនោះ នឹងត្រូវត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ ដោយបន្តធ្វើដំណើរប្រកួតក្រៅដីទៅកាន់កីឡដ្ឋាន Molineux Stadium ជួបជាមួយក្រុម Wolves ដែលជាអតីតក្រុមចាស់របស់គ្រូបង្វឹក Nuno ផ្ទាល់តែម្តង នៅថ្ងៃអាទិត្យ ទី២២ ខែសីហានេះ វេលាម៉ោង ៨យប់។ ដោយឡែក សម្រាប់ការប្រកួតជើងទី២ Spurs នឹងបើកទ្វារកីឡដ្ឋានតម្លៃជាង ១ពាន់លានផោនរបស់ខ្លួន ទទួលស្វាគមន៍ Pacos de Ferreira នាថ្ងៃទី២៦ ខែសីហាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក