ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យខេត្តព្រះសីហនុថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមឲ្យខានតែបាន

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីបញ្ជាទៅកម្លាំងសមត្ថកិច្ចអាជ្ញាធររបស់ខេត្តព្រះសីហនុយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាព ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការគ្រប់គ្រងអាវុធខុសច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្តព្រះសីហនុថា កាលពីកន្លងទៅមានការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានជាច្រើនដែលមិនពិតចេញពីខេត្តព្រះសីហនុ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យទេសចរណ៍ក្នុងខេត្ត ។

សម្ដេចបានជំរុញឲ្យពង្រឹងនូវការថែរក្សាសុវត្ថិភាពសន្តិសុខនៅក្នុងខេត្តបង្ហាញដល់ភ្ញៀវទេសចរណ៍និងថាតាមរយៈពីការផ្សព្វផ្សាយដោយផ្ទាល់ពីអ្នកទេសចរ សម្ដេចជឿថានឹងអាចទាក់ទាញអ្នកទេសចរណ៍ត្រឡប់មកវិញ។

សម្ដេចថា៖ «សូមឱ្យបង្កើនសកម្មភាពត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងគិតគូរអំពីវិធានការឲ្យបានហ្មត់ចត់ជាមួយនឹងកិច្ចការងារនេះ»។

សម្ដេចធិបតីបន្ថែមថាការថែរក្សានូវសុខសុវត្ថិភាពគឺវាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតនូវទំនុកចិត្តទៅដល់ភ្ញៀវទេសចរណ៍មកកាន់ខេត្តនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក