ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តម្លៃនៃការនាំចេញរបស់កម្ពុជាតាមច្រកសមុទ្ររងផលប៉ះពាល់ពីការវាយប្រហាររបស់អាមេរិកលើក្រុមឧទ្ទាមហ៊ូទី

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីផលប៉ះពាល់នៃការវាយប្រហាររបស់ អាមេរិក និងអង់គ្លេសលើក្រុមឧទ្ទាមហ៊ូទី នៅទឹកដីយេម៉ែន ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា។

ការប៉ះពាល់នេះ ធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនមានការកើនឡើង ដែលសម្ដេចថាត្រូវមានវិធានការគន្លឹះដើម្បីជួយផងដែរ។

សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្តព្រះសីហនុ។

យោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ យន្តហោះចម្បាំងអាមេរិក និងអង់គ្លេសបានចេញទៅទម្លាក់គ្រាប់លើទីតាំងយោធាសំខាន់ៗរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណា ទីក្រុងកំពង់ផែ ហូដេដា និងទីក្រុងមួយចំនួនទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមហ៊ូទី តាំងយប់ថ្ងៃទី១២ មករា ដោយប្រធានាធិបតីអាមេរិកបានលើកឡើងថាប្រតិបត្តិការយោធានៅយេម៉ែន គឺដើម្បីស្តារសន្តិសុខចរាចរណ៍នៅសមុទ្រក្រហម ប៉ុន្តែ អ៊ីរ៉ង់ដែលជាអ្នកគាំទ្ររដ្ឋាភិបាលយោធាហ៊ូទី ថ្កោលទោស រិះគន់អាមេរិក និងអង់គ្លេសថា កំពុងរំលោភដែនអធិបតេយ្យភាពរបស់យេម៉ែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក