ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Arsenal ប្រកាសកីឡាករសំខាន់ៗ ៤រូបវិជ្ជមានកូវីដ-១៩

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានប្រកាសកាលពីយប់មិញនេះថា ខ្សែប្រយុទ្ធជួរមុខ ២រូបរួមមាន Pierre-Emerick Aubameyang និង Alexandre Lacazette ដែលអវត្តមានក្នុងការប្រកួតដែល Arsenal ចាញ់ Brentford ក្នុងថ្ងៃបើករដូវកាលថ្មី Premier League នោះ គឺបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

យ៉ាងណាក្តី បើតាមប្រភពព័ត៌មានរបស់ក្លិបបានឱ្យដឹងថា ក្រៅពីកីឡាករ Aubameyang និង Lacazette ដែលមានបញ្ហាវិជ្ជមានកូវីដ-១៩ នេះ ក៏នៅមានសមាជិកក្រុមចំនួន ២រូបទៀត សរុប ៤រូបក៏រកឃើញមានវិជ្ជមានដូចគ្នា។ កីឡាករទាំងពីរនាក់ផ្សេងទៀតនោះរួមមាន ខ្សែប្រយុទ្ធស្លាប Willian និងអ្នកចាំទី Alex Runarsson។

ប្រភពដដែលបានបញ្ជាក់ថា សមាជិកក្រុមទាំង ៤នាក់នេះ មានតែ Aubameyang ម្នាក់ប៉ុណ្ណោះបានធ្វើតេស្តឃើញអវិជ្ជមានឡើងវិញកាលពីម្សិល​មិញនេះ។ មិនត្រឹមតែកីឡាករទាំង ៣រូប Lacazette, Willian និង Runarsson ឡើយដែលអវត្តមាន  កម្លាំងសំខាន់របស់លោក Mikel Arteta ៣រូបទៀតរួមមាន Thomas Partey, Gabriel Magalhaes និង Eddie Nketiah ដែលកំពុងជួបបញ្ហារបួសសុទ្ធតែមិនអាចបង្ហាញខ្លួនបានឡើយ ក្នុងជំនួបទល់នឹងក្រុមរួមទីក្រុងឡុងដ៍ នាការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា Arsenal នឹងត្រូវទទួលស្វាគមន៍ក្រុមរួមទីក្រុងតោខៀវ Chelsea នាថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២១នេះ នាកីឡដ្ឋាន Emirate Stadium។ Arsenal ចាប់ផ្តើមរដូវកាលថ្មី ដោយចាញ់ក្រុម Brentford ០-២ ខណៈ Chelsea ទទួលបាន ៣ពិន្ទុ ក្រោយឈ្នះ Crystal Palace ៣-០ នៅកីឡដ្ឋាន Stamford Bridge របស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក