ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិករកចំណូលបានពីការលក់អាវុធចំនួន ២៣៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣

អន្តរជាតិ៖ ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេសបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣កន្លងទៅ ដោយបានឈានដល់កំណត់ត្រានៃការលក់បានប្រមាណជា ២៣៨ពាន់លានដុល្លារអាមេរិក ខណៈអ៊ុយក្រែនគឺជាទីផ្សារធំមួយដែលមានតម្រូវការនាំចូលអាវុធខ្ពស់ដោយសារវិបត្តិសង្គ្រាមជាមួយរុស្សី។ បើតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចរចា និងលក់អាវុធដោយផ្ទាល់ក្នុងទំហំទឹកប្រាក់ចំនួន ៨១ពាន់លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៥៦ភាគរយធៀបនឹងឆ្នាំ២០២២២។ ដោយឡែក ក្រៅពី ៨១ពាន់លានដុល្លារអាមេរិកខាងលើ គឺជាការលក់ដោយផ្ទាល់ពីក្រុមហ៊ុនវិស័យការពារជាតិរបស់អាមេរិកទៅឱ្យបរទេស។

មិនត្រឹមតែប៉ុណ្ណោះ ប៉ូឡូញដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែនក៏បានបង្កើនការបញ្ជាទិញអាវុធបន្ថែមដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួនផងដែរ។ ជាក់ស្ដែង ប៉ូឡូញបានទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ពាន់លានដុល្លារ និងបានចំណាយប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត​ High Mobility Artillery Rocket Systems ព្រមជាមួយទឹកប្រាក់ ៣,៧៥ពាន់លានដុល្លារសម្រាប់រថក្រោះ M1A1 Abrams។ នេះបើតាមរបាយការណ៍សម្រាប់ឆ្នាំសារពើពន្ធរបស់រដ្ឋាភិបាលអាមេរិកដែលបានបញ្ចប់កាលពីខែតុលា។ ដោយបន្ថែមជាមួយការចំណាយប្រាក់ ៤ពាន់លានដុល្លារអាមេរិកបន្ថែមលើប្រព័ន្ធបញ្ជាការប្រយុទ្ធការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីល លោក នាយករដ្ឋមន្ត្រី Donald Tusk បានប្តេជ្ញាបន្តកម្មវិធីទំនើបកម្មយោធារបស់ជាតិ ដែលមានគោលបំណងធ្វើឱ្យប៉ូឡូញក្លាយជាប្រទេសដែលមានកម្លាំងទ័ពមានឥទ្ធិពលបំផុតនៅអឺរ៉ុប។ 

ក្រៅពីទីផ្សារអ៊ុយក្រែន និងប៉ូឡូញ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានចំណាយប្រាក់ប្រមាណជា ៨,៥ពាន់លានដុល្លារអាមេរិកលើការបញ្ជាទិញឧទ្ធម្ភាគចក្រ Chinook ខណៈប៊ុលហ្គារីបានចំណាយប្រាក់ចំនួន ១.៥ពាន់លានដុល្លារអាមេរិកលើការបញ្ជាទិញរថពាសដែក Stryker។ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២ ទៀតរួមមានស្វីសក៏បានបញ្ជាទិញឧទ្ធម្ភាគចក្រពហុបំណងក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ហើយសាធារណរដ្ឋឆេកក៏បានចំណាយ ៥,៦ពាន់លានដុល្លារអាមេរិកលើយន្តហោះចម្បាំង F-35 ផងដែរ។ 

ការលក់សព្វាវុធរបស់អាមេរិកក៏បានកើនឡើងដោយបណ្តាប្រទេសមួយចំនួនបានងាកចេញពីការបញ្ជាទិញអាវុធរបស់រុស្សី ដែលជាទីផ្សារនាំចេញអាវុធធំបំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកអស់រយៈរាប់សិបទស្សវត្សមកហើយ ខណៈលោកស្រី Mira Resnick ដែលជាប្រធានការិយាល័យផ្ទេរអាវុធរបស់អាមេរិកបានបញ្ជាក់ថា ឧស្សាហកម្មការពារជាតិរុស្ស៊ីបាន និងកំពុងបន្តបរាជ័យ។ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានអះអាងថា ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន បានជំរុញសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការលក់អាវុធ។ យ៉ាងណាក៏ដោយ សមាជិកសភាអាមេរិកហាក់មានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការបញ្ចប់ការគាំទ្រដោយផ្ទាល់ចំពោះអ៊ុយក្រែន ដោយមានសមាជិកគណបក្សសាធារណរដ្ឋជាច្រើនបានជំរុញឱ្យមានជំនួយដើម្បីចងភ្ជាប់ទៅនឹងការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ 

ក្រៅ​ពី​ការបញ្ជាទិញធំពីទ្វីបអឺរ៉ុប របាយការណ៍លក់​អាវុធរបស់អាមេរិកក៏​បាន​បង្ហាញ​ថា កូរ៉េ​ខាង​ត្បូង​បាន​ចំណាយប្រាក់ ៥ពាន់​លាន​ដុល្លារ​សម្រាប់ការបញ្ជាទិញ​យន្តហោះ F-35 ខណៈអូស្ត្រាលី​បានចំណាយប្រាក់ ៦,៣ពាន់​លាន​ដុល្លារ​លើការបញ្ជាទិញ​យន្តហោះ C130J-30 Super Hercules។ ដោយឡែក ប្រទេសជប៉ុនឯណោះវិញក៏បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ១ពាន់លានដុល្លារអាមេរិកសម្រាប់ការនាំយកយន្តហោះស៊ើបការណ៍ម៉ាក់ E-2D Hawkeye៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក