ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាការផ្អាកនាំចូលគ្រឿងក្នុងសាច់បង្កកជាបណ្តោះអាសន្ន ជំរុញការផលិត និងនាំចេញនៅនឹងកន្លែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួនរយៈពេល ៦ខែចាប់ពីខែមីនាតទៅនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ការចិញ្ចឹមសត្វ និងជំរុញឱ្យផលិតផលសាច់ក្នុងស្រុកមានទីផ្សារ។

តែយ៉ាងណា សម្តេចធិបតី បានបញ្ជាក់ថា វិធានការនេះមិនមែនអនុវត្តជានិរន្តរនោះទេ។ សម្តេចធិបតី បានលើកឡើងថា ការផ្អាកការនាំចូលបំណែកគ្រឿងក្នុងសាច់បង្កកជាបណ្តោះអាសន្ននេះ គឺជាជម្រើសមួយដ៏ល្អសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចិញ្ចឹម និងអ្នកទិញ បើទោះបីវិធានការត្រូវបានដកចេញក៏ដោយ ជាពិសេសជំរុញឱ្យមានបង្កើនការចិញ្ចឹមសត្វ ហើយក៏ជាការជំរុញឱ្យប្រជាកសិករពង្រឹងលើការចិញ្ចឹមសត្វប្រកបដោយបច្ចេកទេស និងមានគុណភាព។

សម្តេចធិបតីថ្លែងដូច្នេះថា៖ «ការអន្តរាគមន៍នេះមិនមែនជាវិធានការមួយ សម្រាប់តែមានចីរភាពដែលយើងចង់ធ្វើគ្រប់ពេលវេលានោះទេ យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានចីរភាព វិធីសាស្ត្រយ៉ាងណាដើម្បីធានានូវការចិញ្ចឹមសត្វមានការប្រកួតប្រជែង»

សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបង្កើនភាពប្រកួតប្រជែង និងរួមគ្នាទប់ស្កាត់ការនាំចូលសាច់បង្កកពីក្រៅប្រទេស។

សម្តេចថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក