ភ្នំពេញ៖ នាយរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដកមន្ត្រីណាដែលធូររលុង គ្មានសមត្ថភាពទប់ស្កាត់ការទន្ទ្រានតំបន់៣ ក្នុងបឹងទន្លេសាបចេញពីតំណែង។
ការព្រមាននេះបន្ទាប់ពីសម្ដេចបានជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តទាំង ៦ជាប់បឹងទន្លេសាប ធ្វើយ៉ាងណាទប់ស្កាត់ការទន្ទ្រានតំបន់៣ក្នុងបឹងទន្លេសាបឲ្យខានតែបាន។
សម្ដេចបានរំឮកពីអភិក្រមសម្ដេចតេជោទាំង៥ និងថាកុំបង្ខំឲ្យសម្ដេចប្រើអភិក្រមចុងក្រោយ។
សម្ដេចធិបតី៖ «ខ្ញុំអត់សូវចេះមាត់ទេតែខ្ញុំចេះស៉ីញ៉េ»។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម នៅល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ នៅក្រសួងកសិកម្ម៕