BREAKING រដ្ឋបាលរាជធានីភ្នំពេញទុករយៈពេល ៣ថ្ងៃជាកំហិតដល់សាមីខ្លួន ៩នាក់ដែលមានវិជ្ជមានកូវីដ១៩ហើយរត់គេចខ្លួនបាត់មិនមកទទួលការព្យាបាល
(ភ្នំពេញ)៖ អ្នកមានផ្ទុកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៩នាក់បានបន្តគេចវេសបាត់ខ្លួនមិនបង្ហាញខ្លួនដើម្បីទទួលការព្យាបាលពីក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញទុករយៈពេល ៣ថ្ងៃជាកំហិត ដោយគិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅដើម្បីទៅទទួលការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើសហការណ៍ដើម្បីឲ្យបុគ្គលទាំង ៩នាក់ទៅទទួលការព្យាបាល។ ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ។
រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកសកម្មភាពនេះគឺជាអំពើគេចវះពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ១ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ផ្ទុយទៅវិញបើអ្នកជំងឺកូវីដ-១៩ ទាំង ០៩រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
អ្នកវិជ្ជមានកូវីដ-១៩ ទាំង០៩នាក់ដែលបានគេចវេសមានរាយនាមខាងក្រោម៖
១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី តូបលេខ ៤៨ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក
២- ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ៣- ឈ្មោះ អ៊ិន គឹមស៊ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៤- ឈ្មោះ សៅ បឺត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ
៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ ៥- ឈ្មោះ ង៉ុយ ស៊ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៦- ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៧- ឈ្មោះ ថុន ស្រីលក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នភូមិ
ដំណាក់ ធំទី៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៨- ឈ្មោះ សយ អូនទូច ភេទស្រី អាយុ ៣១ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី ទីលំនៅបច្ចុប្បន្នផ្លូវលេខ១០ សង្កាត់ មនោរម្យ ខណ្ឌមករា
៩- ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕