ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជុំរុញទៅក្រសួងពាក់ព័ន្ធទាំងអស់ធ្វើការសិក្សាពីតម្រូវការទីផ្សាររបស់ប្រទេសនានា ដើម្បីបើកទីផ្សារកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសនោះ។
សម្ដេចបានលើកឧទាហរណ៍ថា ពេលខ្លះប្រទេសមួយនោះបានទិញអង្ករពី៦០ប្រទេសរួចហើយ ដូច្នេះទីផ្សារអង្កររបស់កម្ពុជាដែលចូលទៅលើទីផ្សាររបស់ប្រទេសនោះពិតជាពុំអាចនោះទេ ដូច្នេះសម្ដេចបានណែនាំឲ្យក្រសួងស្ថាប័នជំរុញណែនាំនៅផលិតផលកសិកម្មផ្សេងវិញ។
សម្ដេចបានឲ្យជាយោបល់ថាត្រូវមើលថាតើប្រទេសនោះគេមានអ្វីរួចរាល់ហើយ និងកំពុងខ្វះឬត្រូវការអ្វីដើម្បីផ្គត់ផ្គង់លើកទីផ្សារទៅដល់ប្រជាពលរដ្ឋរបស់ពួកគេ។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតក្រសួងកសិកម្មនៅល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ នៅក្រសួងកសិកម្ម៕