ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកសិកម្ម គ្រោងបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្មគ្រោងបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មកំពុងរៀបចំបង្កើតព្រះរាជក្រឹត្យបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិដើម្បីជំរុញការពិសោធន៍ឱ្យសម្រេចតាមស្តង់ដារអន្តរជាតិ និងព្រះរាជក្រឹត្យបង្កើតគណៈបសុពេទ្យដើម្បីលើកកម្ពស់ក្នុងការគ្រប់គ្រងវិជ្ជាជីវៈបសុពេទ្យ និងការចិញ្ចឹមសត្វ។

ជាមួយគ្នានេះក្រសួងកសិកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិដើម្បីស្នើសុំបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ដែលគ្រោងនឹងប្រមូលផ្តុំនូវអង្គភាពស្រាវជ្រាវចម្រុះឱ្យអគ្គជំនាញទាំងអស់នៅក្រោមគ្រឹះស្ថានសាធារណរដ្ឋបាលមួយថ្មី មានប្រសិទ្ធភាព និងនិរន្តភាពផ្នែកសេដ្ឋកិច្ចសម្រាប់ការស្រាវជ្រាវបន្តទៅមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក