ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរធម្មការរាជធានីភ្នំពេញ ចុះទៅណែនាំឱ្យគ្រូបារមីបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សាសនា

ភ្នំពេញ៖ គ្រូបារមី និងគ្រូអូមអាមមួយចំនួនដែលបញ្ចេញវីដេអូអំពីសកម្មភាពផ្សេងៗនៅលើបណ្តាញសង្គមបង្កផលប៉ះពាល់ដល់តម្លៃសាសនា និងសង្គម ត្រូវបានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញចុះទៅណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបង្ហោះវីដេអូរាល់សកម្មភាពរបស់ខ្លួនលើបណ្តាញសង្គម។

នៅរយៈពេល ១សប្តាហ៍កន្លងទៅនេះ មន្ទីរធម្មការរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងរបស់គ្រូបារមីមួយចំនួនដែលរងការរិះគន់ពីមហាជននៅលើបណ្តាញសង្គមដោយបានចោទថា ជាគ្រូបារមីគ្មានមូលដ្ឋានច្បាស់លាស់ដើម្បីធ្វើឱ្យតែមហាជនជឿ បង្កភាពវឹកវរដល់សង្គម និងខូចតម្លៃសាសនា។ វិធានការនេះមិនមែនធ្វើឡើងជាលើកទី១ នោះទេ ពោលកន្លងមកមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញក៏ធ្លាប់បានចុះអនុវត្តផងដែរ ដោយឱ្យគ្រូបារមីទាំងនោះបញ្ឈប់ការផ្សព្វផ្សាយ និងលុបរាល់សកម្មភាពលើបណ្តាញសង្គម។

ដោយសង្កេតឃើញ នៅតែបន្តមានវីដេអូបង្ហោះលើបណ្តាញសង្គម ហើយម្ចាស់វីដេអូខ្លះពុំទាន់បានលុបចោល មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបានបន្តចុះទៅណែនាំឱ្យគ្រូបារមីទាំងនោះធ្វើកិច្ចសន្យាសាជាថ្មី។ ក្នុងលិខិតកិច្ចសន្យារបស់គ្រូបារមីទាំងនោះបានបញ្ជាក់ឱ្យដឹងថា រាល់វីដេអូដែលបន្តមានវត្តមាននៅក្នុងបណ្តាញសង្គម គឺជាវីដេអូចាស់ ដែលផេកមួយចំនួនយកមកផុសដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។

យ៉ាងណាមិញមន្ទីរធម្មការ បានណែនាំឱ្យ មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ បញ្ឈប់បង្ហោះវីដេអូចាស់ៗកន្លងមក ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនមិនបញ្ឈប់នោះទេ មន្ទីរធម្មការនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

មហាជនគាំទ្រចំពោះចំណាត់ការលើគ្រូបារមីទាំងនោះ តែយ៉ាងណាមហាជនចង់ឃើញក្រសួងធម្មការ និងសាសនា បន្តមានវិធានការចំពោះស្ត្រីលក់អនឡាញម្នាក់ទៀតដែលតាំងខ្លួនថាមានបារមីមកសណ្ធិតជួយសង្គ្រោះទឹកដីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក