ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋចំនួន ១៤ខ្នង នៅក្នុងខណ្ឌដូនពេញ ក្បែរវត្តឧណ្ណាលោម

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៤ខ្នង នៅជាន់ទី៣ ស្ថិតនៅលើនៅផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះ មន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវ និងអនុវត្តបន្តតាមនីតិវិធី។

ករណីអគ្គិភ័យនេះកើតឡើង កាលពីវេលាម៉ោង ១៩:៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ ហើយក៏មានអណ្តាតភ្លើងឆាប់ឆេះចេញមកក្រៅសង្ស័យថាផ្ទុះកំប៉ុងហ្គាស អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

អគ្គិសនីនេះធ្វើឱ្យខូចខាតឆេះផ្ទះជាន់ទី៣ ទំហំ ៨ម៉ែត្រ x ៨ម៉ែត្រ ចំនួន ១ខ្នង និងបណ្តាលឲ្យឆេះរាលដាលផ្ទះ ចំនួន ១៣ខ្នង ដោយហេតុការណ៍អគ្គិភ័យឆាបឆេះនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ។

គួរឱ្យដឹងដែរថា ករណីអគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៦៦រថយន្ត ស្មើនឹង ២៦៤ម៉ែត្រគូប និងបានពន្លត់ចប់នៅម៉ោង ២១:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក