វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រធានរដ្ឋសភាចង់បញ្ជូនមន្ត្រីអគ្គលេខាធិការដ្ឋានទៅផ្លាស់ប្ដូរបទពិសោធន៍នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងពីបំណងចង់បញ្ជូនមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទៅផ្លាស់ប្ដូរបទពិសោធន៍នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងសមត្ថភាពជួយដល់ការងារអ្នកតំណាងរាស្ត្រដើម្បីបម្រើពលរដ្ឋឱ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាលោក Sato Darmosumarto នៅវិមានសភាកម្ពុជា ព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងពីចំណងទំនាក់ទំនងរវាងឥណ្ឌូនេស៊ីនិងកម្ពុជាជាមួយការទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិតដល់១ពាន់លានដុល្លារ។

សម្ដេចប្រធានរដ្ឋសភាបានបន្ថែមថាសម្ដេចចង់ឱ្យមានការបញ្ជូនមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទៅធ្វើការសិក្សាពីបទពិសោធន៍ពីកិច្ចការជំនួយតំណាងរាស្ត្រ និងយេនឌ័រផងដែរ។

ប្រធានខុទ្ទការល័យប្រធានសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា បំណងរបស់សម្ដេចប្រធានគឺចង់ធ្វើឱ្យមន្ត្រីសភាមានសមត្ថភាពក្នុងការជំរុញការងារសភាឱ្យកាន់តែរលូន និងប្រកបដោយសមភាពរវាងស្ត្រីនិងបុរស។

បើតាមលោក កែវ ពិសិដ្ឋ ក្រៅពីបញ្ហាទាំងនេះភាគីកម្ពុជានិងឥណ្ឌូនេស៊ីក៏បានពិភាក្សាលើការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការមិត្តភាពរវាងសភានិងសភាដោយគិតពីប្រយោជន៍រួមដោយគ្មានការជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីរនោះទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក