ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តទំនើបៗជាង១០០គ្រឿងឈរបង្អួតគ្នាក្នុងព្រឹត្តិការណ៍ «Rev Up Beyond Supercar Cambodia»

ភ្នំពេញ៖ រថយន្តទំនើបៗ SuperCar, HyperCar និងSuperBike ចម្រុះគ្រប់ពណ៌ជាង១០០គ្រឿងរបស់លំដាប់អភិជននៅកម្ពុជា បានមកតាំងបង្ហាញព្រមគ្នានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ«Rev Up Beyond Supercar Cambodia»ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទីតាំងជីបម៉ុងថៅវើ។

កម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយស្ថាបនិកក្រុមហ៊ុន ជីបម៉ុងគ្រុប អ្នកឧកញ៉ា លាង ម៉េង កូនប្រុសច្បងសម្តេចពិជ័យសេនា ទៀ បាញ់ គឺលោក ទៀ ស្យាម ជាប្រធានCambodia Car Culture និងឧកញ៉ា លាង ពៅ ព្រមទាំងម្ចាស់រថយន្តលំដាប់អភិជនជាច្រើនរូបទៀតផងដែរ។

កម្មវិធីនេះចូលរួមដោយសេរី ដោយមានកម្មវិធីការសម្តែងបើកបររថយន្ត ការរាំជាមួយរថយន្តទំនើប ការលេងហ្គេមកម្សាន្ត ចាប់ឆ្នោតផ្សងសំណាង និងមានការសម្តែងពីតារារ៉េបដែលជាម្ចាស់ជ័យលាភី The Rapper Cambodia គឺ លោក យូ ហៃ និងមានការសម្តែងពីDJ ផងដែរ។

កម្មវិធីនេះធ្លាប់ត្រូវបានរៀបចំម្តងរួចមកហើយកាលពីចុងឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកនិយម Supercar៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក