លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មន្រ្តីជាន់ខ្ពស់អាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងកាតា កំពុងពិភាក្សាបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា

អន្តរជាតិ៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក រួមជាមួយមន្រ្តីជាន់ខ្ពស់កំពូលៗរបស់អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បាននិងកំពុងមានវត្តមាននៅឯទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីធ្វើការងារ និងកិច្ចពិភាក្សារួមគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរបារាំងក៏បានទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់នៃបណ្ដាប្រទេសទាំងបួននេះ ក្នុងគោលបំណងចរចាបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងទឹកដីដែលកំពុងត្រូវបានឡោមព័ទ្ធ។

អ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យនេះថា កិច្ចពិភាក្សានៅទីក្រុងប៉ារីសដែលចូលរួមដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់ខ្លួន ជាមួយនឹងទីភ្នាក់ងារសន្តិសុខ Shin Bet គឺកំពុងស្ថិតក្នុងដំណើរការឆ្ពោះទៅមុខ។ ដោយឡែក បើតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់ថា "កិច្ចពិភាក្សាខាងលើក៏នៅតែមានចំណុចចន្លោះប្រហោងសំខាន់ៗមួយចំនួនផងដែរ ដែលភាគីនឹងបន្តពិភាក្សានៅសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំរួមគ្នាបន្ថែមទៀត"។ ដោយឡែក ប្រភពមួយផ្សេងទៀតក៏បានបញ្ជាក់ថា ប្រធាន CIA លោក William Burns ក៏នឹងជួបជាមួយសមភាគីមកពីអ៊ីស្រាអែល និងអេហ្ស៊ីប ក៏ដូចជានាយករដ្ឋមន្ត្រីកាតានៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដោយឡែក របាយការណ៍មួយដែលចុះផ្សាយតាមរយៈកាសែត Washington Post កាលពីសប្តាហ៍មុនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាត់ឱ្យប្រធាន CIA ឱ្យទៅចរចាក្នុងគោលបំណងរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ក្នុងដៃក្រុមហាម៉ាសជាថ្នូរនឹងកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ ដោយឡែក កាសែត New York Time បានចុះផ្សាយថា ក្នុងកិច្ចចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងខិតទៅជិតកិច្ចព្រមព្រៀងមួយដែលអ៊ីស្រាអែលនឹងផ្អាកសង្គ្រាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលប្រហែលជា ២ខែ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ប្រហែលជា ១០០នាក់។ 

តាមការដកស្រង់សម្តីរបស់មន្រ្តីសហរដ្ឋអាមេរិកសុំមិនបញ្ជាក់អត្តសញ្ញាណម្នាក់បានឱ្យដឹងថា ក្រុមមន្រ្តីជាន់ខ្ពស់ដែលជាភាគីនៃកិច្ចចរចាបានឯកភាពលើបង្កើតកិច្ចព្រមព្រៀងមួយដែលបានលើកយកមកពិភាក្សានៅឯទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅ។ សេតវិមានអាមេរិកបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានជជែកជាមួយព្រះអង្គម្ចាស់នៃព្រះរាជាណាចក្រកាតាដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំង។ សូមបញ្ជាក់ថា ប្រទេសកាតាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចចរចាចុងក្រោយនេះ បន្ទាប់ពីបានដឹកនាំកិច្ចពិភាក្សាចរចាដោះលែងចំណាប់ខ្មាំងមួយដោយជោគជ័យកាលពីខែវិច្ឆិកា៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក