ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពេលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅបានចុះអនុវត្តពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៨ ខែមករា ដោយឃាត់បានរថយន្តម៉ាកឡិចស៊ីស៣៣០ ស្លាកលេខភ្នំពេញ 2BH-9687 ពណ៌ទឹកប៊ិច ១គ្រឿងដែលផ្ទុកគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

សមត្ថកិច្ចដកហូតបានវត្ថុតាងក្នុងរថយន្តនោះ រួមមានម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំស្មើ ៥គីឡូគ្រាម និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន ១០០កញ្ចប់តូច ស្រោមអាវុធខ្លី១ មានគ្រាប់ចំនួន ៦គ្រាប់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់

ក្នុងដំណើរត្រួតពិនិត្យនៅក្នុងខណ្ឌច្បារអំពៅកាលពីយប់មិញ សមត្ថកិច្ចឃាត់រថយន្តល្មើស ៤គ្រឿង ម៉ូតូល្មើស ២គ្រឿង ម៉ូតូអត់ពាក់មួក ១គ្រឿង ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង ១គ្រឿង រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ៤គ្រឿង ឃាត់ម៉ូតូស្រវឹង ១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ និងជនសង្ស័យចំនួន ២នាក់។

សមត្ថកិច្ចគ្រប់បណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យគ្រឿងស្រវឹងតាំងពីយប់ថ្ងៃទី២៥ ខែមករា ដោយវិធានការនេះនឹងបន្តអនុវត្តជាប្រចាំ ដោយពុំមានការយោគយល់ឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក