ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តើការសែនដកជើងធូបត្រូវធ្វើដូចម្ដេចខ្លះ?

ភ្នំពេញ៖ នៅសល់រយៈពេល ៥ថ្ងៃទៀត ពិធីសែនដកជើងធូប ឬហៅម្យ៉ាងទៀតថា ពិធីជូនដំណើរទេវតាលោកតាឡើងឋានសួគ៌ នឹងមកដល់ ពោលត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកគ្រូចិនសែ លី ម៉េង បានបញ្ជាក់ឱ្យដឹងថា ពិធីសែនដកជើងធូប គឺជាពិធីមួយសម្រាប់អរគុណ និងជូនដំណើរទេវតា និងលោកតា ដែលបានថែរក្សាការពារម្ចាស់ផ្ទះឱ្យចម្រុងចម្រើន សុខសប្បាយអស់រយៈពេលមួយឆ្នាំកន្លងមកឱ្យត្រលប់ទៅឋានសួគ៌វិញ។ បន្ទាប់ពីទេវតាដែលជាម្ចាស់កំប៉ុងជើងធូបនោះត្រឡប់ទៅវិញកំប៉ុងជើងធូបនោះទំនេរមិនទាន់មានម្ចាស់ទ្បើយ រហូតដល់ទេវតា និងលោកតាចុះមកពីឋានសួគ៌វិញនៅថ្ងៃចូលឆ្នាំចិនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកគ្រូចិនសែ លី ម៉េង បានបញ្ជាក់ថា ពិធីសែនដកជើងធូបនេះ មិនមែនមានន័យថាត្រូវដកជើងធូបទាំងអស់ចោលនោះទេ លោកគ្រូ ចិនសែ លី ម៉េង បានប្រាប់ពីរបៀបរក្សាទុកជើងធូបចាស់ សម្រាប់ទេវតាខាងមុខផ្ទះ ត្រូវរក្សាទុកជើងធូបចាស់ចំនួន៣សរសៃ ទេវតាថែរក្សាទ្ចារផ្ទះ ចំនួន ៣សរសៃសងខាង ទេវតាជំនាងផ្ទះ ចំនួន ៥សរសៃ កុងម៉ាចំនួន ២សរសៃក្នុងមួយកំប៉ុងជើងធូប និងទេវតាចង្ក្រាន្តចំនួន៣សរសៃ។

លោកគ្រូចិនសែ បន្តថា ពិធីសែនដកជើងធូបនេះក៏មិនមែនត្រូវប្ដូរកំប៉ុងថ្មី ឬប្ដូរផេះថ្មីនោះទេ ព្រោះកំប៉ុងជើងធូបដែលចាស់ជាវត្ថុមង្គលដែលបន្សល់ទុកពីទេវតាឆ្នាំចាស់ ប្រសិនដូរលុះត្រាតែកំប៉ុងនោះវា ចាស់ពេក ឬបាក់បែក។

លោកគ្រូចិនសែ លី ម៉េង បានប្រាប់ពីរបៀបសែនដកជើងធូប ដោយត្រូវរៀបចំផែឈើចំនួន៣មុខ មាន់ស្ងោរ សាច់ជ្រូក៣ជាន់ យឺហ៊ឺ នំពងទា ស្ករគ្រាប់ តែក្តៅ ស្រា-ស ថ័រគួយ ឬនំគូរឆាយក្រហម និងក្រដាសសែន។

សម្រាប់សែនទេវតាខាងក្រៅផ្ទះ ឬ បរិវេណមុខផ្ទះ ត្រូវរៀបចំសំណែនបួស មិនទទួលសំណែនចម្អាបទេ ហាមប្រើមាន់ស្ងោរ។ សំណែនបួសត្រូវរៀបចំ៥មុខ ដូចជា ហូគី តុងកូវ អ៊ូវប័កជឺ ចាមឆាយ តាំងហ៊ុង និងតែម្លិះ។

ពេលវេលាដ៏ល្អសម្រាប់សែនដកជើងធូប ត្រូវសែនពីព្រឹកព្រលឹម ពោលមិនឱ្យផុតម៉ោង ១០កន្លះព្រឹក។ ការរៀបចំដកជើងធូប បោស ជូត សំអាត អាចធ្វើបានមុន ឬក្រោយ ពីសែនរួច។

បើតាមលោកគ្រូ លី ម៉េង កន្លែងដែលគួរតែសែនមុនគេបង្អស់នោះគឺជាកន្លែងសែនទេវតាចង្រ្កាន្ត ពីព្រោះជាកន្លែងដែលទេវតាមុននឹងឡើងឋានសួគ៌ គឺអាចដឹងច្បាស់ថាម្ចាស់ផ្ទះមានលទ្ធផលគ្រប់គ្រាន់ធ្វើម្ហូបអាហារឆ្ងាញ់ៗឱ្យសោយ ហើយនឹងទូលថ្វាយស្តេចអំពីទឹកចិត្តដែលយើងបានធ្វើ ដើម្បីដំឡើងបារមីទេវតានាំលាភជ័យដល់យើងពេញមួយឆ្នាំថ្មី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក