ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតខ្សែប្រយុទ្ធបាល់ទាត់ជម្រើសជាតិប៉ាណាម៉ាម្នាក់ទទួលមរណភាពក្នុងវ័យត្រឹម ៤១ឆ្នាំ

កីឡា៖ សហព័ន្ធបាល់ទាត់ប៉ាណាម៉ា (FEPAFUT) បានបញ្ជាក់ឱ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិរបស់ខ្លួនម្នាក់គឺ Luis "Matador" Tejada ដែលធ្លាប់បង្ហាញខ្លួនច្រើនជាង ១០០ប្រកួតឱ្យក្រុមជម្រើសជាតិ បានទទួលមរណភាពហើយក្នុងវ័យត្រឹម ៤១ឆ្នាំកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ 

បើតាមប្រភពព័ត៌មានរបស់ប៉ាណាម៉ាឱ្យដឹងថា មុនទទួលមរណភាពកីឡាករ Tejada កំពុងលេងបាល់ទាត់ជាមួយក្រុមវ័យចាស់មួយនាទីក្រុង Panama City ភ្លាមៗនោះស្រាប់តែគាត់បានដួលសន្លប់ ហើយត្រូវបានមិត្តរួមក្រុម និងអ្នកនៅក្បែរនោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកក្បែរនោះមួយកន្លែង ដែលក្រោយមកគេបានប​ញ្ជាក់គាត់បានបាត់បង់ជីវិតបាត់ទៅហើយ។ 

សហព័ន្ធបាល់ទាត់ប៉ាណាម៉ាប (FEPAFUT) បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានកីឡាកររូបនេះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុម និងបានរួមចំណែកឱ្យប៉ាណាម៉ាឆ្លងផុតវគ្គជម្រុះ និងអាចបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅឯប្រទេសរុស្សី ជាលើកដំបូងបង្អស់នៃប្រវត្តិសាស្រ្តបាល់ទាត់របស់ប្រទេស។ តាមរយៈសាររបស់ FEPAFUT នៅលើបណ្ដាញសង្គម X បានបញ្ជាក់ថា "ជានិមិត្តរូបនៃការអភិវឌ្ឍន៍ និងតំណាងនៃបាល់ទាត់របស់ជាតិយើង ពួកយើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងស្មោះស្ម័គ្របំផុត និងចងចាំនូវវត្តមានរបស់អ្នកជានិច្ច"។ 

គួរបញ្ជាក់ថា កីឡាករ Luis "Matador" Tejada ធ្លាប់បានបង្ហាញខ្លួនសរុបចំនួន ១០៨ប្រកួត ​និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់សម្រាប់ក្រុមជម្រើសជាតិប៉ាណាម៉ា ពោលគឺមានគ្រាប់បាល់បញ្ចូលទី ៤៣គ្រាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក