ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សកម្មជនប្រឆាំងការបម្រែបម្រួលអាកាសធាតុពីរនាក់ ជះទឹកស៊ុបទៅលើរូបគំនូរដើម Mona Lisa

បារាំង៖ សកម្មជនដែលជាអ្នកប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុចំនួន ២នាក់ បាននាំគ្នាជះទឹកស៊ុប​ទៅលើកញ្ចក់​ការពារ​នៅ​ពី​មុខ​ផ្ទាំង​គំនូរ Mona Lisa ដ៏​ល្បី​ល្បាញរបស់ពិភពលោក នៅឯសារមន្ទីរ Louvre ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​អាទិត្យ ទី២៨ ខែមករាម្សិល​មិញ។ បើតាមខ្សែវីដេអូដែលគេនាំគ្នាចែកចាយលើបណ្ដាញសង្គមបង្ហាញថា ស្រ្តីពីរនាក់ដែលក្នុងដៃមានកាន់ទឹកស៊ុបពណ៌៌ក្រហម បានជះស៊ុបនោះទៅលើរូបគំនូរដ៏ល្បីល្បាញរបស់វិចិត្រករ Leonard da Vinci ដែលធ្វើឱ្យអ្នកទស្សនាផ្សេងៗទៀតមានការស្រឡាំងកាំងជាខ្លាំង។ 

សកម្មជនដែលបានធ្វើសកម្មភាពខាងលើ បានស្រែកខ្លាំងៗជាភាសាបារាំងដែលមានន័យជាភាសាខ្មែរថា៖ "តើអ្វីដែលមានសារៈសំខាន់ខ្លាំងជាង?? រវាងស្នាដៃសិល្បៈ ឬសិទ្ធិក្នុងការទទួលបានសុខភាពល្អ និងប្រព័ន្ធអាហារដែលមានតុល្យភាពមួយ"។ គួរឱ្យដឹងថា ពួកគេទាំងពីរនាក់បានដើរឱនៗក្បែររបាំងសុវត្ថិភាព ដើម្បីចូលទៅជិតផ្ទាំងគំនូរនោះតាមដែលអាចធ្វើបាន មុនពេលដែលសន្តិសុខបានអូសពួកគេចេញក្រោយធ្វើសកម្មភាពរួចរាល់។ 

គួរបញ្ជាក់ថា សកម្មជនដែលបានធ្វើសកម្មភាពទាំងពីររូបនេះគឺជាតំណាងអង្គការបារាំង Riposte Alimentaire (Food Response) ដែលបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ការតវ៉ាខាងលើក្នុងគោលបំណងស្វែងរកការគូសបញ្ជាក់ពីតម្រូវការនៃការពារបរិស្ថាន និងធនធាននៃប្រភពអាហារ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មជនបរិស្ថាន និងអាកាសធាតុបាននាំគ្នាងាកទៅរកការតវ៉ាចំពោះស្នាដៃគំនូរ ឬសិល្បៈនានាជំនួសវិញ ដើម្បីទាមទារចំណាប់អារម្មណ៍ឱ្យសាធារណជនងាកមកយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ។ ទីតាំងកញ្ចក់ការពាររូបគំនូរ Mona Lisa នេះ ធ្លាប់ត្រូវបានគេគប់គ្រីមឱ្យប្រឡាក់ម្តងរួចមកហើយ អំឡុងការតវ៉ាដែលកើតមានឡើងកាលពីខែឧសភា ឆ្នាំ២០២២។ 

ដោយឡែក ថ្មីៗនេះក៏មានការតវ៉ាកើតឡើងផងដែរដោយការជះស៊ុបទៅលើផ្ទាំងគំនូរផ្កាឈូករ័ត្ន របស់វិចិត្រករ Vincent Van Gogh អំឡុងពិព័រណ៌គំនូរថ្នាក់ជាតិនៅទីក្រុងឡុងដ៍ ឆ្នាំ២០២២ ក្រោយមកក៏មានសកម្មជនផ្សេងទៀតបានលាបកាវស្អិតលើខ្លួនឯង និងទៅភ្ជាប់ជាមួយផ្ទាំងគំនូរ Goya នៅឯសារមន្ទីរ Prado រដ្ឋធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក