ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការប្រកួតបាល់ទាត់មួយនៃលីគកំពូលប៊ែលហ្សិកត្រូវរៀបចំឡើងវិញដោយសារបញ្ហា Error VAR

ប៊ែលហ្សិក៖ ការរៀបចំប្រកួតឡើងវិញទាំងស្រុងរវាងក្រុមកំពូលទាំងពីរគឺ Anderlecht និង Genk ត្រូវបានបង្គាប់ឱ្យធ្វើឡើងវិញ ក្រោយពីការប្រកួតក្រុមទាំងពីរនេះត្រូវបានរំខានដោយកំហុសបច្ចេកទេស (Error) នៃប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល ឬ Video Assistance Referee (VAR)។ 

គួរឱ្យដឹងថា ហេតុការណ៍ Error VAR នេះបានកើតឡើងអំឡុងការប្រកួតដែលក្រុម Genk បរាជ័យ ២-១ នាកីឡដ្ឋាន Lotto Park របស់ Anderlecht កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ ក្រោយពីខ្សែប្រយុទ្ធ Yira Sor របស់ Genk បានទាត់បាល់ Rebound ចូលទីបានសម្រេចក្រោយពីទាត់បាល់ប៉េណាល់ទីមិនបានសម្រេច។ យ៉ាងណាមិញ VAR បានបដិសេធគ្រាប់បាល់របស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ថាបានបង្កកំហុសក្នុងតំបន់ពិន័យ ស្របពេលមានវត្តមានកីឡាករ ២នាក់ទៀតរបស់ Anderlecht ក្នុងតំបន់គ្រោះថ្នាក់ដែរ។ 

ក្រោយចប់ការប្រកួត Genk បានដាក់ពាក្យប្តឹងឧទ្ធរណ៍ដោយលើកហេតុផលថា VAR បានអនុវត្តខុសនឹងច្បាប់បាល់ទាត់ ហើយគណៈកម្មការបាល់ទាត់បានទទួលយក និងរក្សាបណ្ដឹងឧទ្ធរណ៍នេះទុក។ យោងតាមច្បាប់ ១៤.៣ នៃក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិបញ្ជាក់ថា ប្រសិនបើកីឡាករទាំងការពារ និងប្រយុទ្ធចូលក្នុងប្រអប់កំឡុងពេលទាត់បាល់ពិន័យ នោះការផ្តល់បាល់ពិន័យគួរតែត្រូវបានផ្តល់ឡើងវិញដោយមិនគិតពីលទ្ធផលនៃការទាត់បាល់មុននោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្លិប Genk បានបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យសម្រាប់កីឡាបាល់ទាត់អាជីពបានចាត់ទុកថាខ្លួនមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើបញ្ហានេះ ហើយបានបដិសេធការសម្រេចចិត្តដោយនាយកដ្ឋានអាជ្ញាកណ្តាលអាជីពដែលមិនអនុញ្ញាតឲ្យរៀបចំការប្រកួតឡើងវិញ។ ក្រុមប្រឹក្សាវិន័យបានទទួលស្គាល់ការអះអាងរបស់ Genk ក្នុងការអះអាងថាមន្រ្តីអាជ្ញាកណ្ដាលបានអនុវត្តខុសនឹងច្បាប់បាល់ទាត់ក្នុងដំណាក់កាលពិន័យ។  យ៉ាងណាក្ដី កាលបរិច្ឆេទថ្មីសម្រាប់រៀបចំការប្រកួតឡើងវិញរបស់ក្រុមទាំងពីរនៅមិនទាន់បានកំណត់នៅឡើយទេ។ បច្ចុប្បន្ន Genk កំពុងឈរនៅលេខរៀងទី៥ ក្នុងតារាងពានរង្វាន់ Belgium PL ខណៈម្ចាស់ជើងឯក ៣៤សម័យកាល Anderlecht កំពុងឈរនៅចំណាត់ថ្នាក់លេខ២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក