ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសធំៗចំនួន ៩ ផ្អាកការបានមូលនិធិសម្រាប់​ទីភ្នាក់ងារជនភៀសខ្លួន​ប៉ាឡេស្ទីន​របស់ UN

អន្តរជាតិ៖ ប្រទេសចំនួន ៦ នៅទ្វីបអឺរ៉ុបបានសម្រេចផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ហៅកាត់ថា (UNRWA) កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីបានរកឃើញថា និងចោទប្រកាន់ថាបុគ្គលិកនៃមូលនិធិនេះមួយចំនួនជាប់ពាក់ព័ន្ធក្នុងហេតុការណ៍វាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែល។ ប្រទេសអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ បានចូលរួមជាមួយជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ក្នុងការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ ដែលជាប្រភពដ៏សំខាន់នៃការគាំទ្រសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការចោទប្រកាន់ដែលធ្វើឡើងអ៊ីស្រាអែល។ 

យ៉ាងណាក្ដី ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ក៏​បានចេញមកបញ្ជាក់់កាលពីថ្ងៃសុក្រផងដែរថា ខ្លួនបានបើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ និងបានផ្តាច់ទំនាក់ទំនងជាមួយបុគ្គលដែលជាប់ទាក់ទងនឹងការចោទប្រកាន់ទាំងនោះ។ ក្នុងគោលបំណងលើកទឹកចិត្តឱ្យមានការផ្អាកជំនួយបន្ថែមទៀត រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz ថ្លែងថា UNRWA ទីភ្នាក់ងារនេះគួរតែត្រូវបានផ្លាស់ប្តូរ និងបានចោទប្រកាន់ថាស្ថាប័ននេះមានជាប់ពាក់ព័ន្ធនឹងក្រុមកងកម្លាំងនៃតំបន់ហ្គាហ្សាផងដែរ។ លោកថ្លែងលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា "ក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ UNRWA គួរតែត្រូវបានជំនួសដោយភ្នាក់ងារផ្សេងដែលមានគោលបំណងផ្តោតលើសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ"។

ឆ្លើយតបទៅវិញ អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq នៅពេលដែលត្រូវបានសួរនាំជុំវិញការលើកឡើងរបស់អ៊៊ីស្រាអែល លោកបានឆ្លើយថា៖ "យើងមិនឆ្លើយទៅនឹងការលើកឡើងជាពាក្យសម្តីវោហារឡើយ។ UNRWA មានភាពច្បាស់លាស់ និងរឹងមាំដែលយើងបានបញ្ជាក់ម្តងហើយម្តងទៀត"។ ដោយឡែក លោក Philippe Lazzarini ជាអគ្គស្នងការនៃ UNRWA បាននិយាយថា ការសម្រេចចិត្តរបស់ប្រទេសទាំងប្រាំបួនបានគំរាមកំហែងដល់ការងារមនុស្សធម៌របស់ខ្លួននៅទូទាំងតំបន់ ជាពិសេសនៅតំបន់ហ្គាហ្សាផ្ទាល់តែម្តង។

លោក Philippe Lazzarini បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ "វាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញការព្យួរការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA ដែលជាការឆ្លើយតបតាមការចោទប្រកាន់លើបុគ្គលិកមួយក្រុមតូច ជាពិសេសដោយមានសកម្មភាពភ្លាមៗដែល UNRWA បានចាត់វិធានការរួចទៅហើយដោយការបញ្ចប់កិច្ចសន្យារបស់ពួកគេ និងស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យប្រកបដោយតម្លាភាពមួយបន្ថែមទៀតនោះ"។ គួរឱ្យដឹងថា កន្លងមក UNRWA តែងតែបដិសេធនូវការចោទប្រកាន់ស្រដៀងៗគ្នានេះនាពេលកន្លងមក ដោយនៅតែអះអាងរក្សាជំហរថាខ្លួនគឺជាទីភ្នាក់ងារ​ផ្តល់​ជំនួយ​សង្គ្រោះ និង​ធ្វើសកម្មភាពមនុស្សធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក