ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Xavi Hernandez ប្រកាសថានឹងចាកចេញពី Barcelona ក្រោយចប់រដូវកាលនេះ

អេស្ប៉ាញ៖ គ្រូបង្វឹក្រុម FC Barcelona លោក Xavi Hernandez បញ្ជាក់ថា លោកនឹងចាកចេញពីតំណែងក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្រុមការពារតំណែងជើងឯកលីគកំពូលខាងលើ ភ្លាត់ចាញ់ Villareal ក្នុងលទ្ធផល ៥-៣ កាលពីយប់មិញ និងដាច់ ១០ពិន្ទុពីក្រុមកំពូលតារាង Real Madrid។ 

ក្រោយចប់ការប្រកួត លោក Xavi បានប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មានថា៖ "ចាប់ពីថ្ងៃទី៣០ ខែមិថុនា ខ្ញុំនឹងលែងស្ថិតក្នុងតំណែងជាគ្រូបង្វឹករបស់ Barcelona ទៀតហើយ.... ក្នុងនាមជាអ្នកគាំទ្រ Barca ខ្ញុំគិតថាក្លិបត្រូវការភាពផ្លាស់ប្តូរយ៉ាងច្បាស់លាស់មួយ"។ លោកបន្តថា៖ "ក្នុងនាមជាផ្នែកមួយនៃក្លិប ខ្ញុំយល់ថាល្អបំផុតគឺខ្ញុំត្រូវចាកចេញ ខ្ញុំនឹងព្យាយាមផ្តល់អ្វីគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមាន សម្រាប់រយៈពេល ៤ខែដែលនៅសេសសល់ ខ្ញុំគិតថាពួកយើងអាចនឹងមានរដូវកាលដ៏ល្អមួយ និងឆ្ពោះទៅកាន់ការផ្លាស់ប្តូរដ៏ល្អប្រសើរបំផុត"។

ក្រឡេកមកកាន់ Villareal ឯណេះវិញ ជាមួយនឹងជ័យជម្នះ ៥ ទល់នឹង ៣​ ទល់នឹង Barcelona នេះ គឺជាជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុង ៥ប្រកួតចុងក្រោយ ខណៈនេះគឺជាជ័យជម្នះលើកដំបូងបង្អស់របស់គ្រូបង្វឹកលោក Marcelino García Toral ក្នុងចំណោមការប្រកួត ២១លើកទល់នឹង Barcelona។ 

គួរបញ្ជាក់ថា Barcelona កំពុងស្ថិតក្នុងរដូវកាលដ៏យ៉ាប់យ៉ឺនមួយក្រោយពីបាត់បង់ពាន ២ នាដើមឆ្នាំ ២០២៤ នេះ ខណៈរដូវកាលមុន Barcelona គឺជាជើងឯក La Liga ២០២៣។ មកដល់ពេលនេះ នៅមិនទាន់មានការបង្ហើបពីបេក្ខភាពដែលនឹងអាចមកជំនួសតំណែងរបស់លោកនៅឡើយទេ ពោលគឺរហូតដល់មានការចាកចេញជាផ្លូវការ ប៉ុន្តែប្រភពជាច្រើនបានអះអាងថា គ្រូបង្វឹកនៃក្រុម Barca Atletic (ក្រុមបម្រុងរបស់ Barcelona) លោក Rafael Marquez ទំនងជាមានភាគរយខ្ពស់ក្នុងការចូលខ្លួនមកដឹកនាំបន្តពី Xavi៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក