ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនកីឡាករបាល់ទាត់អាយុ ១៩ឆ្នាំ ជាជនរងគ្រោះធ្លាក់ពីយន្តហោះអាមេរិក

អាហ្វហ្គានីស្ថាន៖ ជាដំណឹងដ៏គួរឱ្យសោកសៅមួយ ដែលមនុស្សគ្រប់គ្នាមិនចង់ជួប ពោលគឺយុវជនវ័យ ១៩ឆ្នាំម្នាក់ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ បានជួបឧបទ្ទេវហេតុដ៏អាក្រក់មួយ និងស្លាប់បាត់បង់ជីវិតអំឡុងពេលចលាចលក្នុងអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងកាប៊ុល។

បើតាមអាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មានមនុស្សពីរនាក់បានធ្លាក់ពីលើយន្តហោះ អំឡុងពេលព្យាយាមតោងយន្តហោះជម្លៀសមនុស្សរបស់អាមេរិក ដែលបានចាកចេញពីទីក្រុងកាប៊ុល ក្រោយពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់រដ្ឋាភិបាល និងប្រទេសអាហ្វហ្គានីស្ថានដោយជោគជ័យ។ ក្នុងនោះផងដែរ អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មានមនុស្ស ២នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជាក់លាក់នោះឡើយ ប៉ុន្តែប្រភពពីសារព័ត៌មានច្រើនបានឱ្យដឹងថា ម្នាក់ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់នោះ គឺជាកីឡាករ Zari Anwari វ័យ១៩ឆ្នាំ។ 

មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពពីជើងហោះហើរនោះបានឱ្យដឹងថា មានមនុស្សជាច្រើនបានព្យាយាមតោងផ្នែកខាងក្រៅយន្តហោះ ដើម្បីចាកចេញពីប្រទេស ហើយពេលដែលជើងយន្តហោះនោះចុះចតក្នុងប្រទេសកាតា ក៏គេបានឃើញមានអ្នកតោងជាប់នៅផ្នែកខាងក្រៅយន្តហោះផងដែរ។

គួរឱ្យដឹងថា ក្រោយពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន សិទ្ធិសេរីភាពពលរដ្ឋត្រូវបានមជ្ឈដ្ឋានអន្តរជាតិសំដែងការព្រួយបារម្ភជាខ្លាំង ហើយកាលពីពេលថ្មីៗនេះនាយកបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថាន ក៏បានផ្តាំផ្ញើមកកាន់ស្រ្តីដែលធ្លាប់ជាកីឡាការិនីបាល់ទាត់ទាំងអស់ ត្រូវតែដុតឯកសណ្ឋាន និងរូបថតរបស់ខ្លួនពាក់ព័ន្ធកន្លងមក ដោយមានការព្រួយបារម្ភក្រែងមានការធ្វើទុក្ខបុកម្នេញណាមួយពីក្រុមកាន់អំណាចតាលីបង់៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក