ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោធានាជាវដីពង្រីកវត្ត និងកសាងកុដក្នុងវត្តព្រែកថ្មី ស្រុកទឹកឈូ ខេត្តកំពត

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន ប្រកាសធានាក្នុងការជាវដីពង្រីកវត្តនិងកសាងកុដក្នុងវត្តព្រែកថ្មី ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីបង្ហាញចិត្តអាណិតស្រលាញ់កូននេន សីហា។

សម្ដេចតេជោបានសរសេរលើបណ្ដាញសង្គមសម្ដេចនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះថា៖ «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា។ ចំណុចសំខាន់តើត្រូវជួយកូននេន សីហារបៀបណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្ត និងកូននេន សីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង»។

សម្ដេចបន្ថែមថា៖ «សូមអរគុណកូន អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេន សីហា ដើម្បីកសាងព្រះវិហារនិងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ ចំណែកខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្តនិងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេន សីហា ពីតា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក