ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងសម្រេចលើរឿងក្តីប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅយប់នេះ

ហូឡង់៖ ចៅក្រមរបស់អង្គការសហប្រជាជាតិនៃតុលាការទីក្រុងឡាអេ នឹងចេញសេចក្ដីសម្រេចនៅថ្ងៃសុក្រ ទី២៦ ខែមករានេះ ជុំវិញរឿងរ៉ាវបទបញ្ជាឱ្យអ៊ីស្រាអែលផ្អាកយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាឬយ៉ាងណា? ខណៈក្រុមមន្រ្តីពាក់ព័ន្ធកំពុងជំរុញការខិតខំប្រឹងប្រែងដើម្បីចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀត។

ក្រុមមន្រ្តីនៃតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ដែលកំពុងតម្រង់ជួរស្វែងរកជំនួយស្បៀងអាហារនៅទីក្រុងហ្គាហ្សា និងបានផ្តាច់ជីវិតមនុស្ស ៦នាក់នៅក្នុងផ្ទះមួយនាជំរុំជនភៀសខ្លួន Al-Nusseirat កណ្តាលតំបន់ហ្គាហ្សា និងយ៉ាងហោចណាស់មានមនុស្ស ៥០នាក់បានស្លាប់នៅត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ។ 

ចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬហៅថាជាតុលាការពិភពលោក នឹងកាត់សេចក្ដីទៅលើពាក្យបណ្ដឹងដែលបានដាក់ដោយអាហ្វ្រិកខាងត្បូង សម្រាប់វិធានការបន្ទាន់ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងសំណុំរឿងចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍លើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា ក្នុងរយៈពេលជាងបីខែនៃសង្រ្គាម អ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗ ព្រមទាំងបានជម្លៀសប្រជាជនប៉ាឡេស្ទីនប្រហែល ១,៩លាននាក់ និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២៥,៩០០នាក់។ នេះបើយោងតាមប្រភពពីមន្រ្តីសុខាភិបាលតំបន់ហ្គាហ្សា។ 

តុលាការ ICJ នឹងចេញសេចក្តីសម្រេចរបស់ខ្លួននៅម៉ោង ១រសៀល (ម៉ោងនៅហ្វាំងឡង់) ក្នុងសវនាការដែលរំពឹងថានឹងមានរយៈពេលប្រហែលមួយម៉ោង។ ខណៈដែលចៅក្រមមិនអាចនឹងពិចារណាបានភ្លាមៗឡើយចំពោះបទចោទប្រកាន់អំពើប្រល័យពូជសាសន៍ពីសំណាក់អាហ្វ្រិកខាងត្បូងដែលនឹងអាចចាយពេលច្រើនឆ្នាំ ប៉ុន្តែនៅលើបញ្ហាចំពោះមុខអាហ្វ្រិកខាងត្បូងបានស្នើឱ្យតុលាការចេញដីកាបណ្តោះអាសន្នបង្ខំឱ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួន។ អ៊ីស្រាអែលបានឆ្លើយតបនឹងការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងថាជារឿងមិនពិត និង "បំភ្លៃយ៉ាងធ្ងន់ធ្ងរ" ហើយបាននិយាយថា ខ្លួនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជៀសវាងការស្លាប់លើជនស៊ីវិលនៅតំបន់ហ្គាហ្សា។ 

គួរឱ្យដឹងថា សេចក្ដីសម្រេចរបស់តុលាការ ICJ គឺជាសេចក្ដីសម្រេចស្ថាពរ និងនិង​គ្មាន​ការ​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​មិនមានអានុភាពកម្លាំងណាមួយក្នុងការចាប់បង្ខំឱ្យអនុវត្តឡើយ។ អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញក៏បាន​សម្តែង​ការ​ជឿជាក់​ថា ICJ នឹង​​លើក​លែង​ការ​ចោទ​ប្រកាន់​ដ៏ចម្លែកនេះ ខណៈក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លើយតបថា ខ្លួននឹងគោរពតាមបទឈប់បាញ់របស់ ICJ ប្រសិនបើអ៊ីស្រាអែលយល់ព្រមអនុវត្តតាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក