ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការត្រួតពិនិត្យគ្រឿងស្រវឹងនៅយប់ថ្ងៃម្សិលមិញ សមត្ថកិច្ចផាកវិន័យលើអ្នកល្មើសជាតិអាល់កុលចំនួន ២៣នាក់

ភ្នំពេញ៖ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹង នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានរកឃើញអ្នកល្មើសក្រោមឥទ្ធិពលគ្រឿងស្រវឹងចំនួន ២៣នាក់ ចាប់ពីកម្រិត ០.២៥ mg/Lខ្យល់ ឡើងទៅ។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា ដែលបញ្ជាក់ប្រាប់ EAC news។

អ្នកនាំពាក្យបញ្ជាក់ថា អ្នកល្មើសគ្រឿងស្រវឹងចាប់ពីកម្រិត ០.២៥ mg/Lខ្យល់ ទៅ០.៣៩ mg/Lខ្យល់ មានចំនួន ៧នាក់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន ៤នាក់ និងអ្នកបើកបររថយន្តចំនួន ៣នាក់។ ចាប់ពី ០.៤០ mg/L ខ្យល់ឡើងទៅសរុបមានចំនួន ១៦នាក់ អ្នកបើកបរម៉ូតូចំនួន ១៤នាក់ និងអ្នកបើកបររថយន្តចំនួន ២នាក់។ អ្នកល្មើសទាំងអស់នេះត្រូវបានទទួលរងការផាកពិន័យទៅតាមគោលការណ៍ច្បាប់រួចរាល់ហើយ និងបានហៅក្រុមគ្រួសារមកទទួលត្រឡប់ទៅគេហដ្ឋានវិញផងដែរ។

បើតាមអ្នកនាំពាក្យ អ្នកល្មើសកម្រិតជាតិអាល់កុលស្រវឹងចាប់ពី ០.២៥ ទៅ ០.៣៩ mg/L ខ្យល់ នឹងទទួលរងពិន័យចំនួន ២៥ម៉ឺនរៀលសម្រាប់អ្នកបើកបរម៉ូតូ សម្រាប់រថយន្តធុនស្រាល ចំនួន ៤០ម៉ឺនរៀល រីឯរថយន្តធុនធ្ងន់ចំនួន ៨០ម៉ឺនរៀល។ ដោយឡែកសម្រាប់អ្នកស្រវឹងខ្លាំងចាប់ពី ០.៤០ mg/L ខ្យល់ ឡើងទៅ ម៉ូតូចំនួន ១លានរៀល រថយន្តធុនស្រាលចំនួន ២លានរៀល និងរថយន្តធុនធ្ងន់ចំនួន ៤លានរៀល។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់យានយន្តដែលល្មើសច្បាប់ចរាចរណ៍សរុបចំនួន ២៣៤គ្រឿង ក្នុងនោះរថយន្ត ៥គ្រឿង និងម៉ូតូចំនួន ២២៩គ្រឿង ភាគច្រើនមិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ ម៉ូតូគ្មានផ្លាកលេខ និងកែច្នៃស៊ីម៉ាំង។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹងនេះនឹងធ្វើឡើងជាប្រចាំដោយគ្មានការកំណត់ពេលវេលាសម្រាប់អនុវត្ត និងគ្មានការយោគយល់នោះទេពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដើម្បីចូលរួមកាត់បន្ថយអត្រាអគ្រោះថ្នាក់ចរាចរណ៍។

លោកថ្លែងថា៖ «គោលការណ៍នេះគឺយើងបានដាក់ចេញនូវផែនការយ៉ាងច្បាស់លាស់សម្រាប់អនុវត្ត សម្រាប់សមត្ថកិច្ចមានការត្រៀមរួចជាស្រេចនូវមធ្យោបាយសម្ភារ កម្លាំង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ក្រោមការអនុវត្តក្រោមបទបញ្ជាពីសំណាក់ឯកឧត្តមនាយសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការដឹកនាំអនុវត្តផ្ទាល់នូវគោលដៅដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

អ្នកនាំពាក្យស្នងការ អំពាវនាវពលរដ្ឋយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសកុំបើកបរទាំងស្រវឹងពីព្រោះអាចបង្កហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

ចំណាត់ការនេះ ពលរដ្ឋមានការគាំទ្រជាខ្លាំង និងស្នើឱ្យសមត្ថកិច្ចអនុវត្តគោលការណ៍នេះជាប្រចាំ និងដាក់ពិន័យដល់អ្នកបើកបរក្រោមឥទ្ធិពលសេពគ្រឿងស្រវឹងឱ្យបានម៉ឺងម៉ាត់ ពោលកុំមានការយោគយល់ឱ្យសោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក