ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតខ្សែប្រយុទ្ធ Andriy Shevchenko ជាប់ឆ្នោតជាប្រធានថ្មីនៃសហព័ន្ធបាល់ទាត់អ៊ុយក្រែន

អ៊ុយក្រែន៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko ត្រូវបានជាប់ឆ្នោតជាប្រធានថ្មីនៃសហព័ន្ធបាល់ទាត់អ៊ុយក្រែន (UAF) នៅថ្ងៃព្រហស្បតិ៍នេះ។ បុរសវ័យ ៤៧ឆ្នាំខាងលើ បានទទួលសំឡេងគាំទ្រ ៩៣សំឡេង ក្នុងចំណោមអង្គបោះឆ្នោត ៩៤នាក់ នៅក្នុងសន្និបាតរបស់សហព័ន្ធស្ថិតនៅទីក្រុង Kyiv។

តាមពិតទៅ Shevchenko ដែលជាអង្គបោះឆ្នោតដែរនោះ អាចបោះឆ្នោតឱ្យខ្លួនលោកដើម្បីបង្គ្រប់សំឡេង ៩៤បាន ប៉ុន្តែលោកសម្រេចមិនបោះឆ្នោតឱ្យខ្លួនឯង។ គួររំឮកថា លោក Shevchenko បានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០១២ និងធ្លាប់លេងឱ្យក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Dynamo Kyiv, AC Milan និង Chelsea ដោយលោកត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធថ្មីជំនួសលោក Andriy Pavelko ដែលត្រូវបានកាត់ទោសពីបទកេងបន្លំផលប្រយោជន៍ ដែលលោក Pavelko បានបដិសេធការចោទប្រកាន់នេះ។ 

លោក Andriy Shevchenko គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់នៃប្រវត្តិសាស្រ្តបាល់ទាត់អ៊ុយក្រែន ដោយស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ពីការបង្ហាញខ្លួន ១១១ប្រកួត អំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១២។ កន្លងមក លោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអ៊៊ុយក្រែនផងដែរ ដោយជួយឱ្យក្រុមជម្រើសជាតិអ៊ុយក្រែនឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ EURO 2020៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក