ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាតគឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងថា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។

លោក អ៊ាង សុផល្លែត លើកឡើងអំពីបរិស្ថានស្អាតដូចនេះក្នុងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា (EPIAC) ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថានបានលើកឡើងដល់រដ្ឋមន្រ្តីបរិស្ថានថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា (EPIAC) បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ រួចហើយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD បានស្នើអញ្ជើញ រដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ចុះពិនិត្យផ្ទាល់នៅទីតាំងរោងចក្រ ដើម្បីបង្ហាញពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ជាពិសេសគឺការប្រើប្រាស់ថាមពលកកើតឡើងវិញដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាគោលការណ៍សកល។

ស្របនឹងការលើកឡើងនេះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការវិនិយោគស្អាត និងបើកឱកាសឱ្យមានការវិនិយោគបែបនេះមកកម្ពុជាកាន់តែច្រើន ដើម្បីផ្តល់ឱកាសការងារដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក