លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីអបអរសាទរសណ្ឋាគារ និងរីស៊តបែបឯកជននៅកោះសង្សារជាប់ជាសណ្ឋាគារល្អបំផុតលើពិភពលោក

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ សណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ជាប់បញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com។

សណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ធ្វើដំណើរតាមទូកចំណាយរយៈពេល៤០ ទៅ៤៥នាទី។

កោះនេះត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌ក្រោមមេឃ ដែលទេសចរជាតិ និងអន្តរជាតិគ្រប់គ្នាគួរតែប្រាថ្នាទៅកម្សាន្តទីនោះឲ្យបានម្តងក្នុងមួយឆាកជីវិត។

កោះនេះមិនមែនល្បីតែក្នុងស្រុកទេ សូម្បីតែភ្ញៀវទេសចរនៅជុំវិញពិភពលោកក៏ប្រាថា្នចង់ទៅស្គាល់រសជាតិជីវិតដ៏ផ្អែមល្ហែមនៅលើកោះសង្សារនេះដែរ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក