ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសាធារណការប្តូរមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអន១ ពីជាន់ទី១ ទៅជាន់ទី៤វិញ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបើកសម្ពោធជាផ្លូវការ«មណ្ឌលផ្តល់សេវាសាធារណៈសាខាទី៧នៅផ្សារទំនើបអ៊ីអន១ នៅជាន់ទី៤ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងអគ្គនាយកក្រុមហ៊ុន Aeon Mall លោក ត្សឹបូយ៉ា ម៉ាសាយូគិ។

មណ្ឌលផ្តល់សេវាសាធារណៈសាខាទី៧ មានទីតាំងធំទូលាយជាងទីតាំងចាស់ដែលស្ថិតនៅក្នុងផ្សារ ទំនើបអ៊ីអន១ ជាន់ទី១។ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទីតាំងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និង តម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ជូនដល់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រី បានលើកឡើងថាការផ្លាស់ប្តូរទីតាំង និងការបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មីជាន់ទី៤ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ បានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀតដូចជា សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។

លោករដ្ឋមន្ត្រីបន្តថា ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ជាក់ស្តែងទីតាំងថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

រដ្ឋមន្ត្រីបន្ថែមថា ក្រៅពីការផ្តល់សេវាសាធារណៈ ក្រសួងមានគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាគ្នាផងដែរ។

មណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបើកដំណើរការផ្តល់សេវាទាំងអស់មាន ០៧ទីតាំងនៅរាជធានី ខេត្តសៀមរាប និងខេត្តព្រះសីហនុ រួមមាន នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (Aeon I) នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល (ChipMong Noro Mall)នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេកវ៉ក (The Heritage Walk) នៅខេត្តសៀមរាប នៅផ្សារទំនើបហ្វូរី ថាម សឃ្វែរ (Furi Times Square Mall) នៅខេត្តព្រះសីហនុ និងនៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក