ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងឥណ្ឌូនេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការផ្តោតលើពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងបរិស្ថានបើកទំព័រនៃកិច្ចសហប្រតិបត្តិការផ្តោតលើពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាខ្លឹមសាររួមនៃកិច្ចពិភាក្សាដើម្បីបើកទំព័រកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ជំនួបទ្វេភាគីនៅថ្ងៃនេះ គឺជាឱកាសល្អក្នុងកិច្ចសហប្រតិបត្តិការទូត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង។

លោក សានតូ ដាមូស៊ូម៉ាតូ ក៏បានលើកឡើងអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ដល់ឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយឈរលើយុទ្ធសាស្រ្តគន្លឹះនេះ កម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របនឹងគោលបំណងនៃជំនួបនៅថ្ងៃនេះ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើង។

ភាគីកម្ពុជា និងឥណ្ឌូនេស៊ី គូសបញ្ជាក់ថានឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឱ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។

គួរឱ្យដឹងដែរថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក