ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងត្បូងព្រមានទៅលើការញ៉ាំ "ឈើចាក់ធ្មេញបំពង" ដែលល្បីតៗគ្នាលើបណ្ដាញសង្គម

កូរ៉េខាងត្បូង៖ ការព្រមានមួយអំពីផលប៉ះពាល់ដល់សុខភាពពីសំណាក់ក្រសួងចំណីអាហារកូរ៉េបានធ្វើឡើង ព្រមទាំងបានណែនាំឱ្យប្រជាជនកុំឱ្យបរិភោគឈើចាក់ធ្មេញបំពងដែលធ្វើពីម្សៅក្នុងទម្រង់ស្រដៀងនឹងដំឡូងបំពង បន្ទាប់ពីសកម្មភាពនេះបានល្បីតៗគ្នានៅលើបណ្ដាញសង្គម។ 

នៅលើវីដេអូក្នុងបណ្ដាញសង្គមបានបង្ហាញពីសកម្មភាពដែលមនុស្សមួយចំនួនបាននាំគ្នាញ៉ាំឧបករណ៍សម្រាប់ចាក់ធ្មេញមួយប្រភេទ ដែលក្រឡុកជាមួយម្សៅឈីសសម្រាប់បន្ថែមរសជាតិ ខណៈវីដេអូនេះបានទទួលការគាំទ្រ Like និង Share រាប់ពាន់នៅលើបណ្ដាញសង្គម Instagram និង TikTok។ ក្រសួង​សុវត្ថិភាព​ចំណីអាហារ និង​ឱសថបានបញ្ជាក់នៅលើសារមួយលើបណ្ដាញសង្គម X ដូច្នេះថា របស់ដែលគេនាំគ្នាបរិភោគនេះមិនធានាពីសុវត្ថិភាពនោះទេ។ សូមកុំទទួលទានវា។ សារខាងលើបន្ថែមថា វីដេអូនៃឈើចាក់ធ្មេញ ដែលជាផលិតផលអនាម័យ ត្រូវបានយកទៅចៀនដោយប្រើប្រេង និងយកទៅបរិភោគកំពុងមានភាពល្បីល្បាញខ្លាំងលើបណ្ដាញសង្គម។ 

គួរឱ្យដឹងថា ឈើចាក់ធ្មេញដែលគេយកមកបំពង និងក្រឡុកគ្រឿងបរិភោគនេះ ត្រូវបានគេដឹងថាវាផលិតពីម្សៅដំឡូងជ្វា ឬម្សៅពោត ហើយមានបន្ថែមពណ៌ផ្សេងៗ ដែលគេផលិតវាដើម្បីជៀសវាងពីការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប៉ះពាល់ដល់បរិស្ថាន។ ជាទូទៅ ផលិតផលឈើចាក់ធ្មេញប្រភេទនេះត្រូវបានគេប្រើប្រាស់ក្នុងភោជនីយដ្ឋាននានា ក៏ដូចជាសម្រាប់ចាក់អាហារញ៉ាំដូចជាឈើចាក់ទូទៅធម្មតាដែរ។ 

គួរឱ្យដឹងថា កម្មវិធីបង្ហាញវីដេអូញ៉ាំអាហារលើអ៉ីនធ័រណេត ឬហៅថា Mukbang ដែលជារឿយៗមនុស្សនៅក្នុងវីដេអូតែងតែបរិភោគអាហារច្រើនៗខុសពីធម្មតា ឬមិនដូច្នោះទេក៏មានការបរិភោគអាហារប្លែកៗ ដែលវីដេអូបែបនេះតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមរបស់កូរ៉េខាងត្បូង។ នៅក្នុងវីដេអូមួយដែលគេចាប់អារម្មណ៍ អ្នកបរិភោគឈើចាក់ធ្មេញបំពងនោះនិយាយថា "វា (ឈើចាក់ធ្មេញ) ស្រួយខ្លាំងណាស់"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក