ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តវិញឡុង និងខេត្តដុងថាប់ ប្តេជ្ញាបន្តរក្សាកិច្ចសហប្រតិបត្តិការគ្នា ជាមួយខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ខេត្តវិញឡុង និងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងល្អជាប្រពៃណី សាមគ្គីភាព ពង្រឹងនូវទំនាក់ទំនងដ៏ល្អផូរផង់ យ៉ាងជិតស្និតមិនអាចកាត់ថ្លៃបាន ជាមួយនិងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

ការបន្តប្តេជ្ញាចិត្តរួមគ្នានេះក្នុងឱកាសដែលគណៈប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច រយៈពេល ៤ថ្ងៃ (ពីថ្ងៃទី២២-២៥ ខែមករា) និងចូលរួមអបអរសាទរ ជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម ជូនដល់ថ្នាក់ដឹកនាំនៃខេត្តខេត្តវិញឡុង និងខេត្តដុងថាប់ ក៏ដូចជាដើម្បីបន្តរឹតចំណងសម្ព័ន្ធភាព រវាងគ្នានិងគ្នាដែលមានតាំងយូណាស់មកហេីយ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់លើគ្រប់វិស័យ ក្នុងរយៈពេលជាង ១១ឆ្នាំមកហើយ ដែលខេត្តទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហេីយភាគីទាំងពីរនឹងនៅតែរក្សានូវទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត។ ដោយឡែកទំនាក់ទំនងមិត្តភាពរវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏ជាដៃគូសហប្រតិបត្តិការដ៏សំខាន់ផងដែររយៈពេលជាង ១២ឆ្នាំមកហើយ។

ជាមួយគ្នានោះរដ្ឋាភិបាលនៃប្រទេសវៀតណាម ក៏មានកិច្ចសហការគ្នាយ៉ាងស្អិតរមួត ចំពោះប្រជាជនខេត្តបន្ទាយមានជ័យ ដោយកន្លងមកតាមរយៈស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានដឹកនាំក្រុមគ្រូពេទ្យវៀតណាមនៃមន្ទីរពេទ្យជោរៃភ្នំពេញ បានអញ្ជើញមកពិនិត្យព្យាបាល ផ្តល់ឱសថ និងស្បៀង ជូនប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៥០០នាក់ ដោយឥតគិតថ្លៃ ដែលនេះគឺជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡេីយរវាងប្រទេសកម្ពុជា និងវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក