ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលជលផលណែនាំពលរដ្ឋកុំលែងត្រីមានប្រភពពីក្រៅប្រទេសចូលក្នុងទឹកធម្មជាតិព្រោះអាចនាំហានិភ័យដល់មច្ឆជាតិក្នុងស្រុក

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំពលរដ្ឋ ប្រជានេសាទកុំលែងប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ពីព្រោះវាអាចនាំហានិភ័យដល់មច្ឆជាតិក្នុងស្រុក។

បើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វារីសត្វឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឱ្យប៉ះពាល់ដល់ពូជក្នុងស្រុក។

រដ្ឋបាលជលផល អំពាវនាវដល់ពលរដ្ឋដែលកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។

ករណីបងប្អូនមានបំណងលែង ត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញផលផល តាមលេខទូរស័ព្ទ ០១២ ៩០៨ ១២១, ០៩៩ ៧៩១ ៩១៩, ០១២ ៩១១ ៤១១។

តែយ៉ាងណារដ្ឋបាលជលផល កោតសរសើរដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលកន្លងមកបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន។

រដ្ឋបាលជលផលលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ជលផលនិងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតដែលនេសាទបានឱ្យបានផុសផុលបន្ថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សធនធានជលផលយើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក