ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកសភាកូរ៉េខាងត្បូងនៃគណបក្សកាន់អំណាចម្នាក់ត្រូវគេឆ្មក់វាយប្រហារកណ្ដាលក្រុងសេអ៊ូល

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា សមាជិកសភារបស់គណបក្សកាន់អំណាចនៃរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ត្រូវបានគេឆ្មក់វាយប្រហារ នៅលើផ្លូវមួយក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករានេះ ដោយអ្នកឆ្មក់វាយប្រហារក្នុងហេតុការណ៍នេះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

របាយការណ៍ដែលបានចុះផ្សាយដោយសារព័ត៌៌មានបានឱ្យដឹងថា លោកស្រី Bae Hyun-jin ដែលមានវ័យ ៤០ឆ្នាំ ត្រូវបានវាយប្រហារដោយអាវុធម្យ៉ាងដែលមិនបានបញ្ជាក់ច្បាស់នៅឡើយ ហើយភ្លាមៗនោះលោកស្រីក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយគ្រាន់តែត្រូវបានគេបញ្ជាក់ថា គ្រោះថ្នាក់នេះពុំប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

គួររំឮកថា ហេតុការណ៍វាយប្រហារនេះបានកើតឡើងក្នុងពេលមិនដល់មួយខែផង ក្រោយពីមេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូងម្នាក់គឺលោក Lee Jae-myung ត្រូវគេលួចចាក់-ក អំឡុងលោកឈរផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅកំពង់ផែ ទីក្រុងប៊ូសាន។ លោក Lee ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ និងបានសម្រាកព្យាបាលរបួសទើបតែអាចចូលបំពេញការងារវិញបានកាលពីថ្ងៃទី១៧ ខែមករានេះប៉ុណ្ណោះ។

សូមជម្រាបថា សមាជិកសភាខាងលើគឺលោកស្រី Bae ធ្លាប់ជាអ្នកអានព័ត៌មាន ព្រមទាំងជាអ្នកនាំពាក្យរបស់ប្រធានាធិបតី Yoon Suk Yeol មុនពេលលោកជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង។ កន្លងមក អ្នកនយោបាយកូរ៉េខាងត្បូងល្បីៗជាច្រើននាក់ត្រូវបានគេវាយប្រហារជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង លោក Song Young-gil ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យមុនលោក Lee Jae-myung ក៏ធ្លាប់ត្រូវបានគេលួចវាយក្បាលផងដែរកាលពីឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក