ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជាកៀរគរហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្សព្វផ្សាយអំពីភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីបេះដូងស្អាត ចិត្តស្អាត ឥរិយាបទស្អាតរបស់សិស្សានុសិស្សជិត ៤លាននាក់ តាមរយៈសកម្មភាព និងការប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!”។

លោក អ៊ាង សុផល្លែត បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយលោក ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការ ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងជំនួបនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើនជាងការកាប់ ជាមធ្យមកម្ពុជានឹងមានដើមឈើប្រមាណជាង ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត បានឱ្យដឹងទៀតថា ភាពបៃតងនឹងរួមចំណែកធ្វើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើកឱកាសដល់អ្នកវិនិយោគបៃតងឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានហិរញ្ញប្បទានបៃតងសម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។

ជាមួយគ្នានេះ លោក ចូខេន ហ្វាស់បឺស (Jochen Flasbarth) បានសម្តែងនូវការសាទរចំពោះភាពជោគជ័យដ៏ធំរបស់កម្ពុជា តាមរយៈការបណ្តុះគំនិតស្អាតដល់យុវជនជំនាន់ក្រោយ ពីព្រោះថាយុវជនជាចលករសំខាន់ក្នុងការទប់ស្កាត់ និងការពារ អភិរក្សជីវៈចម្រុះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

លោក ចូខេន ហ្វាស់បឺស (Jochen Flasbarth) គាំទ្រនឹងការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគូសបញ្ចាក់ថា នឹងរួមចំណែកក្នុងការគ្រប់គ្រងសំណល់ និងការរៀបចំគោលនយោបាយនានាក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននិងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមទីជនបទ ជាពិសេសជនជាតិដើមភាគតិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក