ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កើត រិទ្ធ ជំរុញឱ្យចៅក្រមពន្លឿនការដោះស្រាយបណ្តឹងកែតម្រូវអត្រានុកូលដ្ឋានឱ្យចប់ត្រឹមចុងខែមីនា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញឱ្យចៅក្រមទាំងអស់ពន្លឿនការដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋានដែលនៅសេសសល់ជាង៦ពាន់សំណុំរឿងឱ្យបានចប់នៅត្រឹមចុងខែមីនា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានលើកឡើងនូវបញ្ហានេះឱ្យចៅក្រមដោះស្រាយ ក្នុងពេលលោកធ្វើជាអធិបតីភាពបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឱ្យចៅក្រមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ត្រឹមត្រូវ ពោលមិនត្រូវសម្រេចលើឯកសារណាមួយដែលខុសច្បាប់នោះទេ ជាពិសេសមិនត្រូវទាមទារផលប្រយោជន៍ណាមួយនោះទេ។

លោករដ្ឋមន្ត្រីបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ថា បើពលរដ្ឋមានបញ្ហាមិនប្រក្រតីនឹងរឿងអត្រានុកូលដ្ឋានដោយថាដោះស្រាយយឺត ឬទាមទារផលប្រយោជន៍ណាមួយ ពលរដ្ឋអាចប្តឹងមកខាងលេខាធិការដ្ឋាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក