ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល

សៀមរាប៖ បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត។

កំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិល គឺដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ មានគ្រប់រចនាសម្ព័ន្ធទាំងខ្លោងទ្វារ កំពែង និងស្រះទឹកជាដើម។

ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ម៉ៅ សុខនី បានឱ្យដឹងថា នៅពេលបញ្ចប់ការជួសជុលប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មកិល ក្រុមអ្នកជំនាញមិនបានបញ្ឈប់សកម្មភាពនៅទីនេះឡើយ ពោលគឺកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិលបន្តទៀត ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។

បន្ទាប់ពីផែនការជួសជុល និងរៀបចំ នៅតាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទតាព្រហ្មកិលកាន់តែច្រើន ព្រោះទីនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក