លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

រដ្ឋាភិបាលអុីស្រាអែលនឹងផ្តល់ជំនួយឧបត្ថម្ភដល់គ្រួសារលោក ចាន់ ឧត្តម ដែលស្លាប់ក្នុងសង្គ្រាមរវាងក្រុមហាម៉ាស់-អុីស្រាអែល

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជា លោកស្រី Orna Sagiv កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក ចាន់ ឧត្តម ដែលជានិស្សិតខ្មែរស្លាប់នៅក្នុងការវាយប្រហាររវាងក្រុមហាម៉ាស់ និងក្រុមអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់នូវជំនួយចាំបាច់ទាំងអស់ដល់គ្រួសារសពលោក ចាន់ ឧត្តម។

លោកស្រីបានសរសេរនៅក្នុងគណនីហ្វេសប៊ុកដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ឪពុកម្តាយរបស់គាត់ចំពោះការបាត់បង់កូនប្រុសជាទីស្រលាញ់។ វាជាបទពិសោធន៍ដ៏រំជួលចិត្តមួយក្នុងការជួប និងនិយាយជាមួយគ្រួសាររបស់គាត់ ហើយខ្ញុំបានសន្យាជាមួយពួកគេថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់ឱ្យពួកគេនូវជំនួយចាំបាច់ទាំងអស់»។

គូសបញ្ជាក់ថា និស្សិតខ្មែរដែលស្លាប់នោះជានិស្សិតឆ្នាំទី៣ សិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក