ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាវាទេសចរណ៍ Westerdam នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ចូលចតនៅកម្ពុជា ជាលើកទី២ ក្រោយវិបត្តិកូវីដ-១៩

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿង Westerdam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅ កម្ពុជា បន្ទាប់ពីអាក់ខានចូលចតក្រោយពីវិបត្តិកូវីដ-១៩ រួចមក។ នេះបើយោងតាមក្រសួងព័ត៌មាន។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Westerdam បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Westerdam មានចំនួន ១ ៨៧៣នាក់ ស្រីចំនួន ៩៨៦នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៧៦នាក់ ស្រី ១២៨នាក់ មាន៣៧សញ្ជាតិ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ Wester dam ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់។ ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិកចំនួន ៨៧០នាក់ កាណាដាចំនួន ២៨៨នាក់ អង់គ្លេស ១៩១នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។

ទន្ទឹមនោះ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Wester dam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅខេត្តសៀមរាប មានចំនួន ៥៩នាក់ ស្រី ២៨នាក់ ស្មើនឹង ៤សញ្ជាតិ។

ជាមួយគ្នានេះ ភ្ញៀវទេសចរបានធ្វើដំណើរទស្សនកិច្ច នៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្ត មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាព និងមានការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធប្រកប ដោយសុវត្ថិភាព ។

នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿង Westerdam មានសញ្ជាតិ Netherland មានបណ្តោយ ២៨៥,២២ម៉ែត្រ ទទឹង ៣២,២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

គួរឱ្យដឹងដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី ដោយបាននាំអ្នកទេសចរជាង ២ ០០០នាក់ ដែលនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ខណៈនេះជាលើកទី២ បន្ទាប់ពីវិបត្តិកូវីដ-១៩ ដែលនាវានេះបានមកកាន់កម្ពុជាវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក