ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកគាំទ្រ ៤នាក់ទៀតត្រូវហាមមិនឱ្យចូលក្នុងកីឡដ្ឋានរយៈពេល ៥ឆ្នាំដោយទង្វើជេរប្រមាថ និងរើសអើង

អ៉ីតាលី៖ ប៉ូលិសអ៉ីតាលីបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធថា អាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សចំនួន ៤នាក់បន្ថែមទៀតដែលជាជនសង្ស័យក្នុងអំពើប្រមាថ និងរើសអើងទៅលើអ្នកចាំទីរបស់ក្រុម AC Milan កីឡាករ Mike Maignan អំឡុងការប្រកួតទល់នឹងក្រុម Udinese ដោយអ្នកទាំងបួននឹងត្រូវរងបំរាមមិនឱ្យចូលមកកាន់កីឡដ្ឋានទស្សនាការប្រកួតរយៈពេល ៥ឆ្នាំ។ គួររំឮកថា ការប្រកួតរវាង Udinese និង AC Milan កាលពីសប្តាហ៍៍មុនត្រូវបានផ្អាកការប្រកួតប្រហែលជា ១០នាទី ក្រោយពីអ្នកចាំទីខាងលើបានជូនដំណឹងដល់អាជ្ញាកណ្ដាលអំពីសម្រែក និងទង្វើរើសអើងពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះមកលើខ្លួន។ 

បើតាមរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមបុគ្គលទាំងបួននាក់ដែលរងបំរាមនោះរួមមានបុរសម្នាក់មកពីមកពីទីក្រុង Udine ខណៈបីនាក់ទៀតគឺជាស្រ្តី និងបុរសពីរនាក់ធ្វើដំណើរមកពីតំបន់នៅក្បែរនោះ ដែលអាជ្ញាធរបានកំណត់អត្តសញ្ញាណរបស់ពួកគេផ្អែកលើវីដេអូបានមកពីកាមេរ៉ាសុវត្ថិភាពរបស់កីឡដ្ឋាន Bluenergy។ គួរឱ្យដឹងថា កម្រិតនៃការពិន័យសម្រាប់អំពើល្មើសលើកដំបូងនៅក្នុងកីឡដ្ឋានអាចប្រឈមនឹងការហាមឃាត់រហូតដល់ ៥ឆ្នាំ។ 

គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ទៀតត្រូវបានកំណត់អត្តសញ្ញាណ និងបានទទួលការពិន័យរួចរាល់ហើយកាលពីដើមសប្តាហ៍មុន ខណៈក្លិប Udinese បាននិយាយថាក្លិបក៏កំពុងពិចារណាលើការដាក់បំរាមមិនឱ្យចូលកីឡដ្ឋានពេញមួយជីវិតទៅលើបុគ្គលទាំងនោះផងដែរ។ ចុងក្រោយបង្អស់ ក្លិប Udinese បានរងការពិន័យដោយតម្រូវឱ្យប្រកួតដោយគ្មានទស្សនិកជនចូលទស្សនាចំនួន ០១ប្រកួត ពោលគឺការប្រកួតទល់នឹង Monza នៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក