ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានថ្មចាស់ សំណង់អាណានិគមនិយមបារាំង ជាគ្រឿងអលង្ការលម្អក្រុងបាត់ដំបង

បាត់ដំបង៖ ក្រោយវត្តមានអាជ្ញាធរបារាំងលើទឹកដីខេត្តបាត់ដំបងនៅឆ្នាំ១៩០៧ រយៈពេល៩ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ ១៩១៦ បារាំងបានសាងសង់ស្ពានមួយដែលមានឈ្មោះថា អភិបាលនៃឥណ្ឌូចិនបារាំង «Pont du Albert Sarraut» (Governor of French Indochina)។ នេះបើយោងតាមមន្ទីទេសចរណ៍ខេត្តបាត់ដំបង។

ស្ពាននេះ ជាស្ពានដំបូងបំផុតឆ្លងកាត់ស្ទឹងសង្កែ និងនៅមានវត្តមានដល់សព្វថ្ងៃ ហើយសព្វថ្ងៃ គេនិយមហៅឈ្មោះថា ស្ពានថ្មចាស់ ដោយសារការប្រៀបធៀប និងស្ពានថ្មបីទៀតដែលសាងសង់ក្រោយៗមកទៀត។

ស្ពានថ្មចាស់ក្រុងបាត់ដំបង មានអាយុកាល ១០៨ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៤នេះ មានទីតាំង ស្ថិតនៅចំពីមុខអគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង (អតីតសាលាខេត្តបាត់ដំបង) ឆ្លងកាត់ស្ទឹងសង្កែ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩១៦ (ឯកសារខ្លះ ដាក់១៩១៧) ធ្វើពីបេតុងអាម៉េ ដែលមានភាពស៊ីវិល័យតាមរចនាបថបារាំង។

តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ស្ពាននេះមិនត្រូវបានគេអនុញ្ញាតអោយរថយន្ត រឺម៉ូតូឆ្លងកាត់ឡើយ ដោយសារមានសភាពទ្រុឌទ្រោម។ នៅក្បាលស្ពានផ្នែកខាងលិច មានលំអរដោយតោថ្មចំនួនពីរបែរមុខទៅទិសខាងលិច ហើយវាមានឈ្មោះល្បីល្បាញតាមរយៈបទចំរៀងជាច្រើននិពន្ធដោយកវី គង់ ប៊ុនឈឿន។

ដោយសារស្ពានមានសភាពទ្រុឌទ្រោម មិនអាចអោយរថយន្តឆ្លងកាត់បាន ទើបរដ្ឋបាលខេត្ត បានសាងសង់ស្ពានមួយទៀតនៅជិតគ្នា ដែលមានឈ្មោះថា ស្ពាន១៣ មករា (ផ្តើមសាងសង់ ថ្ងៃទី១៣ មករា ២០២០ និង បញ្ចប់សាងសង់ ១៣ សីហា ២០២០) ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ស្ទឹងសង្កែ។

គួរឱ្យដឹងដែរថា ស្ពានថ្មចាស់ ស្ថិតនៅផ្លូវ ១៣៥ ក្រុងបាត់ដំបង ខាងមុខសាលាខេត្តបាត់ដំបង។ បច្ចុប្បន្ន ស្ពានថ្មនេះ ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកស្រូបយកខ្យល់អាកាសនាពេលល្ងាច។ ក្រៅពីបម្រើប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំ ស្ពានថ្មដែលនៅលើស្ទឹងសង្កែនេះ នៅតែបន្តឈរសម្រាប់ពលរដ្ឋធ្វើដំណើរថ្មើរជើង និងហាត់ប្រាណ រួមទាំងអង្គុយលេងព្រមទាំងជាកន្លែងថតរូបមួយ សម្រាប់អ្នកទេសចរដែលមកលេងខេត្តបាត់ដំបងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក