ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ប្រ៊ុយណេ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ កម្ពុជា និងប្រ៊ុយណេ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលរវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេសនៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងឯកអគ្គរាជទូតប្រ៊ុយណេដារូស្សាឡាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Pengiran Kasmirhan Pengiran Tahir នារសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាព ជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។ បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍កម្រិតបច្ចេកទេសវិជ្ជាជីវៈដល់សិស្សកម្ពុជា និងកិច្ចសហការតាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញ-ទៅមក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលរវាងស្ថាប័នជំនាញរបស់ប្រ៊ុយណេ និងកម្ពុជាដើម្បីជំរុញ និងពង្រឹងសមត្ថភាពសិស្សបច្ចេកទេសនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រ៊ុយណេដែលតែងតែផ្តល់កិច្ចសហការលើគ្រប់វិស័យ ក៏ដូចជាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឋានៈជាមិត្តល្អក្នុងតំបន់អាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក