វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

យន្តហោះរុស្សីដែលផ្ទុកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរព្រំដែនអ៊ុយក្រែន

រុស្សី៖ យន្តហោះយោធារុស្សីសម្រាប់ដឹកជញ្ជូនអ្នកដំណើរ Ilyushin-៧៦ បានធ្លាក់ចុះនៅក្បែរតំបន់ Belgorod ស្ថិតនៅភាគខាងត្បូងរុស្សីជាប់ព្រំដែនអ៊ុយក្រែន។ បើយោងតាមក្រសួងការពារជាតិរុស្សីបានឱ្យដឹងថា មានឈ្លើយសឹកដែលជាប់ពន្ធនាគារចំនួន ៦៥នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ 

ទីភ្នាក់ងារសារព័ត៌មាន Ria Novosti បានឱ្យដឹងថា ក្រៅពីឈ្លើយសឹកទាំង ៦៥នាក់នោះ ក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតបានស្លាប់នៅក្នុងយន្តហោះនោះផងដែរ។ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បញ្ជាក់ថា លោកពិតជាបានទទួលដំណឹងអំពីឧប្បត្តិហេតុនេះ ប៉ុន្តែលោកសុំអនុញ្ញាតមិននិយាយអ្វីបន្ថែមនៅពេលនេះឡើយ។ 

ដោយឡែក បើតាមប្រភពព័ត៌៌មានពីអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងទ័ពរបស់អ៊៊ុយក្រែនផ្ទាល់ ដោយកងកម្លាំងរបស់អ៊ុយក្រែនបញ្ជាក់ថា ការបាញ់ប្រហារនេះក្រោយទទួលបានព័ត៌៌មានថា យន្តហោះខាងលើកំពុងធ្វើការដឹកជញ្ជូនមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ី ដោយពុំទទួលបានដំណឹងពីការផ្ទុកឈ្លើយសឹកអ៊ុយក្រែនឡើយ។ 

យោងតាមប្រភពពី Ria Novosti ដដែលបានឱ្យដឹងថា អ្នកទោសអ៊ុយក្រែនទាំងនោះត្រូវបានបញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីផ្លាស់ប្តូរឈ្លើយសឹកគ្នាជាមួយអ៊ុយក្រែន ខណៈអ្នកនាំពាក្យប្រធានាធិបតីរុស្សីបញ្ជាក់ថា វិមានក្រឹមឡាំងបានទទួលដំណឹងអំពីហេតុការណ៍នេះហើយ ប៉ុន្តែនៅមិនទាន់មានការអត្ថាធិប្បាយបន្ថែមណាមួយឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក