ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សភាតួកគីបោះឆ្នោតអនុម័តលើពាក្យសុំចូលជាសមាជិក NATO របស់ស៊ុយអែត

តួកគី៖ សភានៃប្រទេសតួកគីបានផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង (NATO) របស់ស៊ុយអែតហើយ នៅថ្ងៃទី២៣ ខែមករានេះ ដែលត្រូវបានគេមើលឃើញថាជាការជម្នះបាននូវឧបសគ្គដ៏ស្មុគស្មាញមួយក្នុងគោលបំណងពង្រីកសម្ព័ន្ធភាពយោធានៅតំបន់លោកខាងលិចបន្ទាប់ពីមានការពន្យារពេលជាង ២០ខែ។ មហាសន្និបាតនៃសភាតួកគីបានអនុម័តជាមួយសំឡេងឆ្នោត ២៨៧-៥៥ ដើម្បីអនុម័តលើពាក្យសុំចូលជាសមាជិកណាតូដែលស៊ុយអែតបានស្នើឡើងតាំងពីឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនស្របពេលមានការឈ្លានពានពេញលេញពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន។

អំឡុងការស្នើសុំចូលជាសមាជិក NATO របស់ស៊ុយអែត និងហ្វាំងឡង់កាលពីឆ្នាំ២០២២ តួកគីបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់សមាជិកផ្សេងទៀត ដោយការលើកឡើងនូវមតិជំទាស់ដែលតួកគីអះអាងថាធ្វើឡើងដោយគោលបំណងល្អ ដើម្បីការពារប្រទេសទាំងពីរឱ្យជៀសផុតពីក្រុមដែលតួកគីអះអាងថាជាភេរវករ។ យ៉ាងណាក្ដី កាលពីខែមេសា ឆ្នាំ២០៣ តួកគីបានផ្តល់ការអនុញ្ញាតចំពោះការស្នើសុំរបស់ហ្វាំងឡង់ និងដោយឡែកចំពោះពាក្យសុំរបស់ស៊ុយអែតវិញ នៅតែត្រូវបន្តការរង់ចាំការអនុម័តដោយតួកគី រួមជាមួយហុងគ្រីផងដែរ។

លោក Fuat Oktay ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតួកគី និងជាសមាជិកបក្ស AK ដែលកំពុងកាន់អំណាចបាននិយាយក្នុងកំឡុងការការពារការស្នើសុំសេចក្ដីទុកចិត្តខាងលើថា៖ "យើងគាំទ្រការពង្រីកអង្គការណាតូ ដើម្បីបន្ថែមនូវការកែលម្អកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាព... យើងសង្ឃឹមថា អាកប្បកិរិយារបស់ហ្វាំងឡង់ និងស៊ុយអែត ចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺជាគំរូមួយសម្រាប់សម្ព័ន្ធមិត្តផ្សេងទៀតរបស់យើង"

លោកប្រធានាធិបតី Erdogan ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់នេះក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខ ដោយនៅតែហុងគ្រីប៉ុណ្ណោះមិនទាន់ផ្តល់ការអនុម័ត ស្របពេលដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជារដ្ឋសមាជិកណាតូតែមួយគត់ដែលមិនបានយល់ព្រមចំពោះការស្នើសុំចូលជាសមាជិករបស់ស៊ុយអែត។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារ លោក Orban ក៏បានបញ្ជាក់់ពីការអញ្ជើញសមភាគីស៊ុយអែតដើម្បីមកទស្សនកិច្ចនៅហុងគ្រី​ និងដើម្បីចរចាអំពីការស្នើសុំចូលជាសមាជិកនៃអង្គការនេះ ស្របពេលដែលសភាហុងគ្រីកំពុងសម្រាកពីកិច្ចការប្រជុំនានារហូតដល់ពាក់កណ្ដាលខែកុម្ភៈ។ 

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គ្មានហេតុផលណាមួយសម្រាប់កិច្ចចរចាក្នុងស្ថានភាពនេះឡើយ ប៉ុន្តែយើងនូវតែអាចបន្តពិភាក្សា និងលើកឡើងអំពីសំណួរផ្សេងៗប​ន្តបាន។ គួរបញ្ជាក់ថា តួកគី និងហុងគ្រី គឺជាប្រទេសពីរដែលមានទំនាក់ទំនងល្អជាមួយរុស្សីជាងគេ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិក NATO ផ្សេងៗ។ បើទោះជាពេលកន្លងមកដែលសមាជិក NATO បានថ្លែងការណ៍ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្ដី ប៉ុន្តែតួកគីឯណោះវិញក៏បានរិះគន់លើការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក