ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រឿងញៀនជាង ១តោនឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាមួយជនសង្ស័យ ៥នាក់

ព្រះសីហនុ៖ គ្រឿងញៀន ១ ៥៦៦គីឡូក្រាម ច្រកជា ៦៧ការ៉ុង ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានជាមួយនឹងជនសង្ស័យជនជាតិបរទេសចំនួន ៥នាក់នៅ ២គោលដៅ ដោយគោលដៅទី១ នៅមុខកំពង់ផែនកំពេញ ស្រុកស្ទឹងហាវ និងគោលដៅទី២ នៅសង្កាត់១ ក្រុងព្រះសីហនុ។

បើតាមព័ត៌មានផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់នេះធ្វើឡើងនៅវេលាម៉ោង ៣និង១៥នាទី រំលងអាធ្រាត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

វត្ថុតាងដែលបង្រ្កាបបានរួមមាន ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១ ៥៦៦គីឡូក្រាម ទូកឈើចំនួន០២គ្រឿង អូប័រខូចចំនួន ២គ្រឿង ម៉ូតូម៉ាកស៊ុយស៊ូគីលែតពណ៌ស ស្លាកលេខ ភ្នំពេញ 1FF-8045 ចំនួន ១គ្រឿង លិខិតឆ្លងដែនចំនួន ២ក្បាល ទូរស័ព្ទដៃចំនួន ៥គ្រឿង និងទឹកថ្នាំដបពណ៌ខ្មៅសង្ស័យជាសារធាតុញៀនចំនួន ៩ដប។

ជនសង្ស័យចំនួន ៥នាក់ ដោយ ២នាក់ជាជនជាតិចិន ២នាក់ជាជនជាតិចិនតៃវ៉ាន់ និងម្នាក់ទៀតជាជនជាតិហ្វីលីពីន។ បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ ត្រូវបានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ។

ក្នុងសប្តាហ៍នេះ សមត្ថកិច្ចបង្រ្កាបបានបទល្មើសគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំបែបនេះចំនួន២ករណីហើយ ដោយកាលពីយប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តព្រះវិហារក៏បានបង្រ្កាបគ្រឿងញៀនជាង ១តោននៅលើរថយន្តដែលផ្លុងចោល តែជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់នៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក