សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

គ្រូបង្វឹក ២នាក់បាត់បង់តំណែងមុនគេ ក្រោយធ្លាក់ពីពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក AFCON

កីឡា៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ២០២៣ កំពុងបន្តដំណើរស្វែងរកក្រុមទាំង ១៦ចុងក្រោយយ៉ាងតានតឹង ស្របពេលដែលក្រុមខ្លាំងៗមួយចំនួនបានធ្លាក់ចេញពីការប្រកួតប្រចាំទ្វីប ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកូតឌីវ័រនេះទៅហើយ។ ស្របពេលដែលក្រុមមួយចំនួនបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ គេក៏សង្កេតឃើញគ្រូបង្វឹកចំនួន ២រូបបានរបូតចេញពីតំណែងដូចគ្នា ក្រោយដឹកនាំក្រុមធ្លាក់ត្រឹមវគ្គចែកពូល។ 

លោក Tom Saintfiet អ្នកចាត់់ការក្រុមសញ្ជាតិប៊ែលហ្សិក ដែលដឹកនាំប្រទេសហ្គាំប៊ី បានចាកចេញពីតំណែងភ្លាមៗតែម្តង បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ចេញពីពានរង្វាន់នេះត្រឹមវគ្គចែកពូល ដោយរកមិនបានមួយពិន្ទុសោះតែម្តង ពោលគឺចាញ់ ៣ប្រកួតជាប់គ្នាទល់នឹងក្រុមសេណេហ្គាល់, ហ្គីណេ និងកាមេរ៉ូន។ តាមពិតទៅ កិច្ចសន្យារបស់លោកនឹងផុតសុពលភាពនៅខែសីហាឯណោះទេ ប៉ុន្តែក្រោយបរាជ័យធ្ងន់ធ្ងរនេះកិច្ចសន្យារបស់លោកត្រូវបញ្ចប់ និងអនុវត្តភ្លាមៗតែម្តង។ គួរឱ្យដឹងថា ប្រទេសហ្គាំប៊ី គឺជាប្រទេសទី១០ ហើយដែលលោក Saintfiet ដឹកនាំ ពោលអាជីពជាគ្រូបង្វឹកជម្រើសជាតិដំបូងបុរសវ័យ ៥០ឆឆ្នាំរូបនេះបានចាប់ផ្តើមជាមួយប្រទេសហ្ស៊ីមបាវ៉េ អេត្យូពី យេម៉ែន ម៉ាឡាវី តូហ្គោ បង់ក្លាដែស ទ្រីនីដាដ និងតូបាហ្គោ និងម៉ាល់តា មុនពេលពេលលោកមកដឹកនាំហ្គាំប៊ី។ ស្នាដៃធំរបស់លោកគឺជួយឱ្យហ្គាំប៊ីបង្ហាញខ្លួនក្នុងពាន African Cup of Nation ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងឡើងរហូតដល់វគ្គ ៨ក្រុមចុងក្រោយ។ 

ដោយឡែក គ្រូបង្វឹកទី២ ដែលបានបាត់បង់តំណែងដែរនោះគឺលោក Chris Hughton បន្ទាប់ពីក្រុមជម្រើសជាតិហ្គាណាធ្លាក់ចេញពីពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក បើទោះជាក្រុមរបស់លោកនៅឈរចំណាត់ថ្នាក់លេខ ៣ ក្នុងពូលយ៉ាងណាក្ដី។ ក្រុមជម្រើសជាតិហ្គាណា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ នៃពូល B ប៉ុណ្ណោះ ក្រោយស្មើ ២-២ ជាមួយប្រទេសអេហ្ស៊ីប និងម៉ូហ្សាំប៊ិក បន្ទាប់ពីចាញ់កាប់វែរ (Cape Verde) ២-១ នៅប្រកួតបើកឆាក។ សហព័ន្ធបាល់ទាត់ហ្គាណាបានបញ្ជាក់ថា សហព័ន្ធនឹងបញ្ជាក់ពីបេក្ខភាពគ្រូបង្វឹកថ្មីនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក ក្រោយបញ្ចប់តំណែងនេះ លោក Hughton ត្រូវគេដឹងថាជាបេក្ខភាពអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិអៀរឡង់បន្ត។ 

ព្រឹត្តិការណ៍ Africa Cup of Nations ២០២៣ នឹងបន្តការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់ខ្លួននៅថ្ងៃទី២៧ ខែមករាខាងមុខនេះ ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ នៅកីឡដ្ឋាន Alassane Ouattara រដ្ឋធានី Abidjan ប្រទេសកូតឌីវ័រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក