ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការវាយប្រហារដោយសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ាក់ជាថ្មី បណ្ដាលឱ្យមនុស្សស្លាប់ ២នាក់

អ៊ីរ៉ាក់៖ នៅថ្ងៃពុធ ទី២៤ ខែមករានេះ កងកម្លាំងសហរដ្ឋអាមេរិកបានកំណត់គោលដៅទៅលើទីតាំងដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អាស្ទីន (Lloyd Austin) បានប្រកាសពីការវាយប្រហារនេះ​ ដែលបានបណ្ដាលឱ្យមនុស្សចំនួន ២នាក់ស្លាប់បាត់បង់ជីវិត។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីទាហានអាមេរិកដែលមានមូលដ្ឋានឈរជើងនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ត្រូវបានកំណត់ថាជាគោលដៅក្នុងការវាយប្រហារមួយដោយមីស៊ីលផ្លោង និងនិងគ្រាប់រ៉ុក្កែត ខណៈមន្ទីរបញ្ចកោណបានស្តីបន្ទោសទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារទៅលើកងទ័ពអាមេរិកនេះ។

បើយោងតាមប្រភពពីអ៊ីរ៉ាក់បានឱ្យដឹងថា ការវាយប្រហាររបស់អាមេរិកបានកំណត់គោលដៅទៅលើក្រុម Ketaeb Hezbollah ដែលជាក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយអតីតទាហាន Hashed al-Shaabi ក្នុងតំបន់ Jurf al-Sakhr ភាគខាងត្បូងនៃរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ ក៏ដូចជានៅក្នុងតំបន់ Al-Qaim តាមបន្ទាត់ព្រំដែនជាមួយស៊ីរី។ ប្រភពពីមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតសមាជិកនៃក្រុម Hashed al-Shaabi ដែលត្រូវបានដាក់បញ្ចូលទៅក្នុងជួរកងទ័ពធម្មតារបស់អ៊ីរ៉ាក់បានឱ្យដឹងថា មានមនុស្ស ២នាក់បានស្លាប់ និង ២នាក់រងបួស ក្នុងការទម្លាក់ក្នុងតំបន់ Al-Qaim។

គួរឱ្យដឹងថា ការវាយប្រហាររបស់អាមេរិកហាក់ជាការដុតកំដៅក្នុងតំបន់ដែលកំពុងឆេះរោលរួចទៅហើយដោយសង្គ្រាមតំបន់ហ្គាហ្សា រវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងចលនាសកម្មប្រយុទ្ធហាម៉ាស ក្នុងតំបន់ប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Austin បានបញ្ជាក់ពី "ការវាយប្រហារចាំបាច់ និងសមាមាត្រ" នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងទីតាំងចំនួន ៣ ដែលប្រើប្រាស់ដោយក្រុមជីវពល Ketaeb Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមពាក់ព័ន្ធផ្សេងទៀតនៅអ៊ីរ៉ាក់។

ទីបញ្ជាការកងទ័ពកណ្តាលរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា សកម្មភាពយោធាលើកនេះមានគោលដៅផ្តោតទៅលើក្រុម Ketaeb Hezbollah រួមមានការវាយប្រហារទៅលើទីស្នាក់ការកណ្ដាល កន្លែងផ្ទុក និងកន្លែងធ្វើតេស្តសមត្ថភាពរ៉ុក្កែត ព្រមជាមួយការវាយប្រហារតាមរយៈយន្តហោះគ្មានមនុស្សបើកជាដើម។ ប្រភពពីមន្ទីរបញ្ចកោណឱ្យដឹងថា កងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានគេកំណត់គោលដៅសម្រាប់ការវាយប្រហារច្រើនជាង ១៥០ដងមកហើយ រាប់ចាប់តាំងពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ មក។ ការវាយប្រហារមកលើកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តកន្លងមក ត្រូវបានចេញមកអះអាងពីសំណាក់ក្រុមចលនាតស៊ូអ៉ីស្លាមនៅអ៊៊ីរ៉ាក់ ដែលមាននិន្នាការប្រឆាំងដាច់ខាតចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកទៅកាន់អ៊ីស្រាអែលនៅក្នុងជម្លោះតំបន់ហ្គាហ្សា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក