ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្នុងមួយថ្ងៃៗ មៀនប៉ៃលិនស្រស់ជាង១០០តោន ត្រូវបានក្រុមហ៊ុនមួយនាំចេញ ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) បាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ លោក គី ច័ន្ទរំដួល បានទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT(CAMBODIA) CO. LTD) ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។

គួរឱ្យដឹងដែរថា គិតចាប់ពីមករា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនបានជាងចំនួន ១១ ៤០៣,២៣តោន ហើយបើគិតចាប់ពី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ផ្លែមៀនស្រស់បាននាំចេញទៅក្រៅប្រទេស ចំនួន ១៧ ៤៩៧.៣៩តោន កើនឡើង៤៥៤.៥៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក